ព័ត៌មាន

ពាក្យចចាមអារ៉ាមថ្មី៖ ស្មាតហ្វូន Galaxy S9 នឹងមានកាមេរ៉ាតែមួយប៉ុណ្ណោះ

នៅក្នុងត្រីមាសទី 1 ឆ្នាំ 2018 ខាងមុខនេះ ក្រុមហ៊ុនបច្ចេកវិទ្យាធំៗជាច្រើននឹងប្រកាសបង្ហាញស្មាតហ្វូន Galaxy S9, Galaxy S9+ និង LG G7 ។ នៅក្នុងរបាយការណ៍ជាច្រើនបញ្ជាក់ថា ស្មាតហ្វូន Galaxy S9 នឹងមានស៊ុមព័ទ្ធអេក្រង់ស្តើងជាងស្មាតហ្វូនជំនាន់មុនរបស់ខ្លួន ហើយវាមានកាមេរ៉ាតែមួយប៉ុណ្ណោះ ចំនែកប្រព័ន្ធស្កេនក្រយ៉ៅដៃគឺស្ថិតនៅក្រោមកាមេរ៉ានេះ។

image

image

សម្រាប់ស្មាតហ្វូន Galaxy S9+ នឹងប្រើប្រាស់ប្រព័ន្ធកាមេរ៉ាភ្លោះដូចគ្នាទៅនឹងស្មាតហ្វូន Galaxy Note 8 ផងដែរ។ នៅក្នុងព័ត៌មានចុងក្រោយបំផុតក៏បញ្ជាក់អំពីគំរូរបស់ស្មាតហ្វូន Galaxy S9 ដែលនឹងមានកាមេរ៉ាមួយ ប្រព័ន្ធស្កេនក្រយ៉ៅដៃ និងភ្លើង Flash Module ផងដែរ។ សម្រាប់ឆ្នាំ 2018 ខាងមុខនេះ អ្វីៗជាច្រើនពិតជាអស្ចារ្យមែនទែនសម្រាប់អ្នកប្រើប្រាស់៕