ព័ត៌មាន

រវាងប្រព័ន្ធស្កេនក្រយ៉ៅដៃ និងប្រព័ន្ធស្កេនភ្នែក៖ តើមួយណាដែលល្អប្រើប្រាស់ជាង?

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung កាលពីឆ្នាំមុននេះប្រកាសបង្ហាញនូវបច្ចេកវិទ្យាស្កេនប្រស្រីភ្នែកនៅលើស្មាតហ្វូន Galaxy Note 7 ដែលនៅមិនទាន់ប្រើប្រាស់នៅលើស្មាតហ្វូនថ្នាក់កណ្តាលរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Samsung នៅឡើយទេ។ ស្របពេលជាមួយគ្នានេះ ក្រុមហ៊ុនបច្ចេកវិទ្យា Apple ក៏ទើបតែបញ្ចេញនូវបច្ចេកវិទ្យា​ Face ID ហើយក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនទៀតក៏នៅមិនទាន់ដឹងត្រូវប្រើប្រាស់បច្ចេកវិទ្យានេះឬអត់ដែរ។

image

image

ខុសប្លែកពីក្រុមហ៊ុនបច្ចេកវិទ្យា Apple ក្រុមហ៊ុនបច្ចេកវិទ្យា Samsung មិនប្រើប្រាស់នូវមុខងារនេះ និងរក្សាទុកនូវប្រព័ន្ធស្កេនក្រយ៉ៅដៃនៅលើស្មាតហ្វូនរបស់ខ្លួនជាជាងការប្រើប្រាស់ប្រព័ន្ធស្កេនប្រស្រីភ្នែក។ តើលោកអ្នកចង់ប្រើប្រាស់បច្ចេកវិទ្យាស្កេនប្រស្រីភ្នែក ឬបច្ចេកវិទ្យាស្កេនក្រយ៉ៅដៃនោះ? នេះគឺជាលទ្ធផល៕