ព័ត៌មាន

ហេគឃ័រ 3 នាក់ត្រូវចោទប្រកាន់ពីការបង្កើតនូវការវាយប្រហារតាម Mirai DDoS Botnet មានមូលដ្ឋាននៅលើ IoT

មន្រ្តីសហព័ន្ធរបស់សហរដ្ឋអាមេរិកចាប់ខ្លួនហេគឃ័រ 3 នាក់ដែលត្រូវចោទប្រកាន់ពីបទល្មើសនៃឧក្រិដ្ឋកម្មកុំព្យូទ័រសម្រាប់ការបង្កើត និងការចែកចាយនូវ Mirai botnet ដែលធ្វើឱ្យខាតបង់វេបសាយធំបំផុត និងពេញនិយមបំផុតជាច្រើននៅលើពិភពលោកជាមួយនឹងការវាយប្រហារទៅលើ DDos Attack កាលពីឆ្នាំមុននេះ។

យោងតាមឯកសារនៅថ្ងៃអង្គារនេះ លោក Paras Jha (វ័យ 21 ឆ្នាំមកពី New Jersey), លោក Josiah White (វ័យ 20 ឆ្នាំមកពី Washington) និងលោក Dalton Norman (វ័យ 21 ឆ្នាំមកពី Louisiana) ត្រូវចោទប្រកាន់ដោយតុលាការនៅ Alaska កាលពីសប្តាហ៍មុននេះពីបទការវាយប្រហារតាមប្រព័ន្ធអ៊ីនធើណិតដែលប្រើប្រាស់នូវ Mirai botnet ។

image

Mirai គឺជាផ្នែកមួយនៃមេរោគ IoT malware សម្រាប់ធ្វើការស្កេនទៅលើឧបករណ៍ routers, cameras, DVRs, និង Internet of Things ដែលគ្មានសុវត្ថិភាពប្រើប្រាស់នូវ Default Passwords និងបន្ថែមនូវឧបករណ៍ទាំងនេះចូលទៅក្នុង Bolnet Network ដែលប្រើប្រាស់សម្រាប់ការវាយប្រហារ DDos នៅលើវេបសាយជាច្រើន និងហេដ្ឋារចនាសម្ព័ន្ធនៅលើអ៊ីនធើណិត។ នៅចន្លោះខែកញ្ញា និងខែតុលាឆ្នាំ 2016 លោក Jha ផ្សព្វផ្សាយអំពី Mirai botnet នៅលើវេទិកា Dark Web ជាច្រើនដោយប្រើប្រាស់នូវឈ្មោះអ្នកលេងអនឡាញ “Anna Senpai” ។ Paras Jha (a.k.a Anna Senpai) និងដៃគូពាណិជ្ជកម្ម Josiah White (a.k.a Lightspeed) ប្រើប្រាស់នូវការវាយប្រហារ DDoS attack ល្បឿន 620Gbps ដោយប្រើប្រាស់នូវ Mirai botnet ។

 image

យោងតាមព័ត៌មាននៃ LinkedIn Profile របស់លោក Jha បញ្ជាក់ថាគាត់មានវ័យ 21 ឆ្នាំជា Programmer មកពី Fanwood, U.S ហើយគាត់មានតំណែងជាប្រធានក្រុមហ៊ុន ProTraf Solutions ផងដែរ។ ចាប់ពីខែធ្នូ 2016 ដល់កុម្ភៈ 2017 ការវាយប្រហារដោយប្រើប្រាស់ Mirai botnet នេះឆ្លងចូលទៅកាន់ឧបករណ៍ច្រើនជាង 100,000 ហើយវាមានឈ្មោះហៅថា Clickfraud សម្រាប់ធ្វើការ Click នៅលើ Ads ដើម្បីរកប្រាក់ចំណូល៕