ព័ត៌មាន

ងាយៗ!!! គ្រាន់តែមកលេង Booth Nokia នៅ Aeon Mall ក៏អាចបានរង្វាន់ដែរ!

ដើម្បីអបអរសាទរបុណ្យណូអែល និងចូលឆ្នាំសកល ខាងមុខនេះក្រុមហ៊ុនទូរស័ព្ទ Nokia នឹងរៀបចំព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​​មួយ មានរយៈពេល២ថ្ងៃនៅផ្សារទំនើប​អ៊ីអន​ Lively Plaza(ជាន់ផ្ទាល់ដី) ចាប់ពីថ្ងៃទី 21 ដល់ ថ្ងៃទី 22 ខែធ្នូ​ ឆ្នាំ ​2017។

 image

ក្នុងព្រឹត្តិការណ៍នេះនឹងមានកម្មវិធីសប្បាយៗជាច្រើនដូចជា ការលេងហ្គេម ការចូលរួមថតរូប​ជាមួយ​​​ទូរស័ព្ទ Nokia ស្មាតហ្វូន និងការចាប់ឆ្នោតផ្សង​សំណាងដើម្បីឈ្នះរង្វាន់ភ្លាមៗដូចជា ទូរស័ព្ទស្មាតហ្វូន ​Nokia 6 ទូរស័ព្ទ Nokia 105   អាវយឺត Nokia  គូប៉ុងភេសជ្ជៈAmazon និងរង្វាន់អនុស្សាវរីយ៍​ស្រស់ស្អាត​ជាច្រើន​ទៀត។  

លើសពីនេះទៅទៀត កម្មពិធីនេះនឹងមានវត្តមានក្រុមរាំ OMG និង តារាចម្រៀង Original Song លោក Tena មកចូលរូមសម្តែង និងជួបប្រិយមិត្តផ្ទាល់ផងដែរ។  

 image

កញ្ញា ដាណែត តំណាងក្រុមរាំ OMG មានពាក្យពេជន៍មួយចំនួនដើម្បីផ្តាំផ្ញើដល់ប្រិយមិត្តទាំងអស់គ្នា

“សួស្តីហ្វេនទាំងអស់គ្នា​ កុំភ្លេចមករាំលេងជាមួយក្រុមខ្ញុំ និងលោក Tena ក្នុងកម្មវិធីសប្បាយៗ​របស់ទូរសព្ទ័ Nokia នៅថ្ងៃទី 21 ដល់ ថ្ងៃទី 22 ខែធ្នូ​ ឆ្នាំ​2017​ ខាងមុខនេះណា!​” ។

សប្បាយៗ បានរង្វាន់ និងបានជួបតារាមានប្រជាប្រិយហើយនៅចាំអីទៀត ជួបគ្នាថ្ងៃ 21-22 ខែធ្នូ ខាងមុខនេះនៅផ្សារទំនើបអ៊ីអន! កុំភ្លេចនាំ CRUSH មកជាមួយផងណា!