កម្មវិធីទូរស័ព្ទដែលផ្តល់សេវាកម្មតាក់ស៊ីទី ១ នៅអាស៊ីអាគ្នេយ៍បានចាប់ផ្តើមដំណើរការនៅរាជធានីភ្នំពេញហើយ។ ក្រុមហ៊ុន GRAB ប្រើប្រាស់បច្ចេកវិទ្យា និងទិន្នន័យរបស់ខ្លួនដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងនូវសុវត្ថិភាពចរាចរណ៍ ការគ្រប់គ្រងចរាចរណ៍ និងរួមបញ្ចូលទាំងហិរញ្ញវត្ថុ។ ក្រុមហ៊ុន Grab ដែលជាក្រុមហ៊ុនដឹកជញ្ជូនតាមតម្រូវការនៅតំបន់អាស៊ីអាគ្នេយ៍ បានបើកសម្ពោធជាផ្លូវការនៅក្នុងក្រុងភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា ហើយព្រមទាំងពាំនាំយកមកនូវសេវាកម្មដឹកជញ្ជូនតាមតម្រូវការប្រកបដោយសុវត្ថិភាពនិងមានភាពងាយស្រួលព្រមទាំងជឿទុកចិត្ត បានមកដល់សហគមន៍អាស៊ីហើយ។ បច្ចុប្បន្នក្រុមហ៊ុន Grab ក៍បានចុះអនុស្សរណ:នៃការយោគយល់ (MOU) ជាមួយក្រសួងសាធារណការនិងដឹកជញ្ជូន (MPWT) ដើម្បីគាំទ្រដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ត និងសេដ្ឋកិច្ចរបស់ព្រះរាជាណាចក្រកម្ពុជា។
ក្រោមអនុស្សរណ:នៃការយោគយល់ក្រុមហ៊ុន Grab នឹងប្រើប្រាស់ប្រពន្ធ័បច្ចេកវិទ្យាដើម្បីអភិវឌ្ឍសេវាដឹកជញ្ជូនប្រកបដោយសុវត្ថិភាពនិងជឿទុកចិត្តមានសេវាទូលំទូលាយក៏បានចូលរួមធ្វើឲ្យការគ្រប់គ្រងចរាចរណ៍កាន់តែល្អប្រសើរព្រមទាំងលើកកម្ពស់វិស័យហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជាផងដែរ។ អនុស្សារណ:នៃការយោគយល់នេះត្រូវបានចុះហត្ថលេខាក្នុងព្រឹត្តិការណ៍សម្ពោធ Grab នាព្រឹក ថ្ងៃទី19 ខែធ្នូ ឆ្នាំ2017 នៅភោជនីយដ្ឋាន Topas ក្រោមសំណាក់អធិបតេយ្យភាព ឯកឧត្តម ស៊ុនចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ នឹងដឹកជញ្ជូន ជាមួយនិងសហស្ថាបនិកក្រុមហ៊ុន Grab អ្នកនាង Hooi Ling លោក Tan ព្រមទាំងវត្តមានរបស់លោក Oliver ching Ming Han លេខាធិការទី ១ (ផ្នែកនយោបាយ) នៃស្ថានទូតសាធារណរដ្ឋសិង្ហបុរីក្នុងទីក្រុងភ្នំពេញ និងលោក Nick Beresford ប្រធានគ្រប់គ្រងប្រចាំប្រទេសកម្មវិធីអភិវឌ្ឈន៏សហប្រជាជាតិ (UNDP) ក្នុងប្រទេសកម្ពុជា។
ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រី្ត ក្រសួងសាធារណៈការ និងដឹកជញ្ជូនបានមានប្រសាសន៍ថា យើងពិតជាមានការកោតសរសើរចំពោះក្រុមហ៊ុន Grab ដែលជាក្រុមហ៊ុនគោរពស្តង់ដាពេញលេញនៅក្នុងទីផ្សារតំបន់អាស៊ីដែលខ្លួនកំពុងធ្វើកំពុងធ្វើប្រតិបត្តិការដោយប្រកាន់ខ្ជាប់នូវក្រមសីលធម៌ខ្ពស់ក្នុងទីផ្សារដឹកជញ្ជូនដែលអាចទទួលបានសម្រាប់ប្រជាជនទាំងអស់និងធ្វើឲ្យតំបន់អាស៊ីអាគ្នេយ៏ក្លាយជាតំបន់សេដ្ឋកិច្ចឌីជីថល។
អ្នកដំណើរអាចដឹងអំពីថ្លៃធ្វើដំណើរមុនពេលកក់រថយន្តដោយគ្រាន់តែរង់ចាំនៅទីតាំងទៅដែលរថយន្តត្រូវទទួល(Pick up) និងទីតាំងចុះ (Drop-off) ដោយគ្រាន់តែប្រើប្រាស់កម្មវិធីGrab នេះ។ អតិថិជនអាចទាញយកកម្មវិធីទូរសព្ទ Grab ពី App Store និង Google Playដើម្បីទទួលបានបទពិសោធន៍ក្នុងការធ្វើដំណើរយ៉ាងងាយស្រួលពីការធ្វើដំណើរជាមួយ JustGrab គ្រប់ពេលវេលា និងគ្រប់ទីកន្លែង។
ក្រុមហ៊ុន GRAB មានគោលដៅសំខាន់ៗគឺ៖
១. បង្កើតបទពិសោធន៍ធ្វើដំណើរល្អៗតាមរយៈ JustGrab
២. ផ្តល់ឱកាសរកប្រាក់ចំណូលល្អប្រសើរដល់ដៃគូសហការ
៣. ផ្តល់ជូននូវការធ្វើដំណើរប្រកបដោយសុវត្ថិភាព និងគ្មានការបារម្ភ
៤. ផ្តល់សេវាងាយស្រួលនៃប្រតិបត្តិការគ្មានសាច់ប្រាក់ដល់សហគមន៍ក្នុងតំបន់ជាមួយការសហការជាមួយក្រុមហ៊ុន Wing
បន្ថែមលើប្រទេសកម្ពុជា ក្រុមហ៊ុន GRAB បានប្រតិបត្តិការសេវាកម្មកម្មវិធីរថយន្តតាក់ស៊ីក្នុងប្រទេសចំនួន ៧ ក្នុងតំបន់អាស៊ីអាគ្នេយ៍រួមមានប្រទេសប្រទេសសិង្ហបុរី ឥណ្ឌូនេស៊ី ហ្វីលីពីន ម៉ាឡេស៊ី ថៃ វៀតណាម និងមីយ៉ាន់ម៉ា។ ក្រុមហ៊ុននេះមានអ្នកបើកបរប្រចាំក្នុងតំបន់ប្រមាណជាជាង ២.១ លាននាក់នៅក្នុងទីក្រុងចំនួន ១៥៦ និងមានការទាញយកកម្មវិធី GRAB ច្រើនជាង ៧២ លានដង៕
សម្រាប់ព័ត៌មានបន្ថែមអំពីក្រុមហ៊ុន GRAB សូមចូលទៅកាន់ https://www.grab.com/kh/