ព័ត៌មាន

ដើម្បីជៀសវាងការឆរបោកសូមកុំចុច link ដែលសង្ស័យតាមអ៊ីនធើណិត

សម្រាប់ការឈរបោកតាមរយៈ link តម្រូវការសំខាន់បំផុតគឺការចុចលើ link។ ជនរងគ្រោះបើកអ៊ីម៉ែល ឆ្លើយតបសារតាមរយៈការចុច click ឬបើក attachment file ជាដើម។ អ្នកប្រើប្រាស់ internet ភាគច្រើន click link ដោយមិនដឹងខ្លួនស្ទើតែគ្រប់គ្នា។ ក្រុមការងារប្រឆាំងការបន្លំ (APWG) ប៉ាន់ប្រមាណថា យ៉ាងហោចណាស់ក៏មានការវាយប្រហារលួចបន្លំចំនួន 592.335 ករណីនៅក្នុងពាក់កណ្តាលឆ្នាំ 2017 ខណៈពេលដែលមានការប៉ាន់ប្រមាណថាមាន 85% នៃអង្គការឬស្ថានប័នបានក្លាយទៅជាជនរងគ្រោះចំពោះការវាយប្រហារតាមរយៈការប្រើប្រាស់ប្រពន្ធ័ internet ។

image

ជាក់ស្តែងការសិក្សាកាលពីឆ្នាំមុនរកឃើញថាអ្នកប្រើអ៊ីម៉ែលរហូតដល់ទៅ 56% និងអ្នកប្រើហ្វេសប៊ុកប្រហែល 40% ចុចលើ link ដែលមិនស្គាល់ហើយនាំមកនូវជាមួយនឹងការឆ្លងមេរោគ។ អ្នកស្រាវជ្រាវចង់ដឹងចង់ដឹងថាតើអ្នកនរណាជាជនរងគ្រោះ។ តាមលទ្ធផលរកឃើញថា ប្រភេទមនុស្សឯករាជ្យមិនចូលក្នុងក្រុមហើយមិនសូវចូលចិត្ត click នោះទេ។ ជាលទ្ធផលពួកគេក៏មិនបានចូលទៅក្នុងអន្ទាក់ដែរនេះបើយោងតាមការស្រាវជ្រាវពីរការវាយតម្លៃផលប៉ះពាល់នៃភាពខុសគ្នារបស់បុគ្គល និងវប្បធម៌បង្ហាញកាលពីខែមុននេះនៅសន្និសិទអន្តរជាតិលើកទី 11 ស្តីពីទិដ្ឋភាពសន្តិសុខព័ត៌មាន និងទំនុកចិត្ត (HAISA 2017) នៅទីក្រុង Adelaide ប្រទេសអូស្ត្រាលី។

 អ្នកស្រាវជ្រាវមកពីក្រុមការពារសុវត្ថភាពផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា នៅ Edinburgh, South Australia និងមកពីសកលវិទ្យាល័យ Adelaide, South Australia បញ្ជាក់ថា ចំពោះការក្លែងបន្លំ និងការបន្លំលួចក៏មានទំនាក់ទំនងវិជ្ជមានរវាងការយល់ដឹងអំពីសុវត្ថិភាពព័ត៌មាន និងសមត្ថភាពនៃការរកឃើញដោយខ្លួនឯង។ អ្នកស្រាវជ្រាវកំណត់យកកត្តាលីករប្រាំមកសិក្សាទៅលើមនុស្សដែលងាយនឹងទទួលរងនូវការឆរបោក។ លក្ខណៈទាំងប្រាំនោះរួមមាន៖ ភាពបើកចំហ ការដឹងខុសត្រូវ ទំនុកចិត្តទៅលើសង្គម ភាពឯកភាព និងការធុញថប់។

អ្នកស្រាវជ្រាវរកឃើញភាពជាប់ទាក់ទងគ្នារវាងកំរិតនៃភាពធុញថប់ និងភាពងាយរងគ្រោះដោយការលួចបន្លំ ជាលទ្ធផលកើតឡើងទៅលើក្រុមស្ត្រី។ ក្រុមអ្នកស្រាវជ្រាវដទៃទៀតរកឃើញថាការផ្សារភ្ជាប់រវាងភាពងាយរងគ្រោះ និងប្រពន្ធ័ប្រសាដកើតឡើងទៅលើក្រុមមនុស្សទាំងពីរភេទ មិនមែនតែស្រ្តីនោះទេ។ ការសិក្សាទៅលើជនជាតិស៊ុយអែត ជនជាតិឥណ្ឌា និងជនជាតិអាមេរិករកឃើញថាជនជាតិអាមេរិកមានតិចបំផុតដែលងាយនឹងរងគ្រោះពីការឆរបោក តែផ្ទយទៅវិញប្រជាជនឥណ្ឌាមានចំនួនច្រើន។

ជាលទ្ធផលបានរកឃើញថាការកម្រិតនៃការងាយធ្លាក់ចូលទៅក្នុងការឆរបោកអាស្រ័យទៅលើវប្បធម៌ជាតិ និង ISA។ អ្នកទទួលការបណ្ដុះបណ្ដាលអំពីសុវត្ថិភាពអាចការពារខ្លួនពីការឆរបោកកាន់តែប្រសើរ លើសពីនេះទៀតអ្នកដែលមកពីប្រទេសបុគ្គលនិយមគឺល្អប្រសើរជាងមុនក្នុងការរកមើលអ៊ីម៉ែលដែលមានគំនិតអាក្រក់។ ការពិតក្រុមអ្នកមកពីប្រទេសបុគ្គលនិយមគឺជាអ្នកព្យាករណ៍ខ្លាំងបំផុតក្នុងការរកមើលអ៊ីម៉ែលបោកប្រាស់។ ក្រុមអ្នកស្រាវជ្រាវលើកឡើងថាវាជាការធ្វើអោយក្រុមមានអារម្មណ៍សប្បាយរីករាយ  និងនិន្នាការរក្សាភាពសុខដុមរមនារបស់ក្រុមដែលជំរុញឱ្យមនុស្សឆ្លើយតបសារនៅក្នុងនោះក៏រួមមានសារឆរបោកផងដែរ។ ក្រុមអ្នកស្រាវជ្រាវកត់សម្គាល់ថា ការស្រាវជ្រាវមានដែនកំណត់របស់វា។ ក្រៅពីទំហំគំរូតូច វាក៏ពឹងផ្អែកទៅលើអ្នកចូលរួមដែលរាយការណ៍ពីទំនោរវប្បធម៌របស់ពួកគេផងដែរ៕