ព័ត៌មាន

កាសស្តាប់ដ៏ទាន់សម័យ Apple AirPods 2 ប្រហែលជាបង្ហាញខ្លួននៅក្នុងឆមាសទី 2 ឆ្នាំ 2018

នៅឆ្នាំក្រោយនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple នឹងធ្វើការប្រកាសបង្ហាញនូវកាសស្តាប់ឥតខ្សែ Apple AirPods 2 នេះបើតាមការបញ្ជាក់របស់អ្នកវិភាគ Ming-Chi Kuo ។ អ្នកវិភាគននេះនិយាយថា កាសស្តាប់នេះអាចនឹងបង្ហាញខ្លួននៅក្នុងពេលណាមួយនៅឆមាសទី 2 ឆ្នាំ 2018 ។

image

ក្រុមហ៊ុនបច្ចេកវិទ្យា Apple ប្រកាសបង្ហាញនូវ Wireless AirPods Charging Case ស៊េរិថ្មីដែលអាចប្រើប្រាស់ជាមួយនឹង AirPower នៅក្នុងខែកញ្ញាឆ្នាំនេះ ប៉ុន្តែប្រសិនបើក្រុមហ៊ុន Apple ពិតជាចង់ពង្រីកទីផ្សាររបស់ខ្លួនមែននោះជាមួយនឹងកាសស្តាប់នេះ ក្រុមហ៊ុនគួរតែប្រកាសបង្ហាញវានៅក្នុងពេលណាមួយក្នុងខែមករាខាងមុខនេះ៕