ព័ត៌មាន

ស្មាតហ្វូនស៊េរីថ្មី Samsung Galaxy S9+ នឹងបំពាក់នូវបន្ទះឈីប Snapdragon 845 ទទួលពិន្ទុខ្ពស់ពី Benchmark

ប៉ុន្មានខែមកនេះ យើងទទួលព័ត៌មានជាច្រើនរបស់ស្មាតហ្វូនស៊េរីថ្មី Samsung Galaxy S9 និង Galaxy S9+ ដែលនឹងដំណើរការបន្ទះឈីបចុងក្រោយរបស់ក្រុមហ៊ុន​ Qualcomm នោះគឺ Snapdragon 845 ។ Snapdragon 845 គឺជាបន្ទះឈីបដ៏មានអានុភាពខ្លាំងក្លារបស់ក្រុមហ៊ុន​ Qualcomm ហើយនៅលើ Benchmark ក៏ដាក់ពិន្ទុសម្រាប់បន្ទះឈីបនេះនៅលើ Samsung Galaxy S9+ ផងដែរ។

image

នៅក្នុងរូបភាពមួយទម្លាយថា ស្មាតហ្វូន Samsung Galaxy S9+ ដែលមានលេខកូដ SM-G965 មានពិន្ទុ Single-Core ដល់ទៅ 2422 ខណៈពិន្ទុ Multi-Core គឺមានចំនួន 8351 ។ ស្មាតហ្វូន Galaxy S9+ នឹងដំណើរការប្រព័ន្ធប្រតិបត្តិការ Android 8 Oreo រ៉េមផ្ទុកទិន្នន័យទំហំ 6GB ។

image

ស្មាតហ្វូន Galaxy S9 និង Galaxy S9+ នឹងបង្ហាញខ្លួនជាផ្លូវការនៅក្នុងខែកុម្ភៈក្នុងព្រឹត្តិការណ៍ MWC 2018 ខាងមុខនេះហើយវានឹងដាក់លក់នៅក្នុងខែមីនា។ ស្មាតហ្វូននេះហាក់ដូចជាមិនមានអ្វី Upgrade ច្រើនពីស្មាតហ្វូន Galaxy S8 និង​Galaxy S8+ នោះទេ។ តើលោកអ្នកគិតយ៉ាងដូចម្តេចដែរ?