ព័ត៌មាន

រូបភាពបែកធ្លាយមួយទៀតដែលត្រូវគេបញ្ជាក់ថា ស្មាតហ្វូន Samsung Galaxy S9 មានកាមេរ៉ាតែមួយប៉ុណ្ណោះ

យើងធ្លាប់ឃើញរួចមកហើយអពីរូបភាពជាច្រើនសន្លឹករបស់ស្មាតហ្វូនស៊េរីថ្មីរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Samsung នោះគឺ Samsung Galaxy S9 ហើយស្មាតហ្វូននេះគឺមានតែកាមេរ៉ាមួយគ្រាប់ប៉ុណ្ណោះ។ នៅថ្ងៃនេះ រូបភាពមួយសន្លឹកទៀតបង្ហាញខ្លួននៅលើអនឡាញបញ្ជាក់ថា ស្មាតហ្វូន Galaxy S9 ពិតជាមិនមានប្រើប្រាស់កាមេរ៉ាភ្លោះនោះទេ។

image

ទោះជាយ៉ាងណាក៏ដោយ ប្រព័ន្ធកាមេរ៉ាភ្លោះពិតជាប្រើប្រាស់នៅលើស្មាតហ្វូន Galaxy S9+ ជាក់ជាមិនខាន។ សម្រាប់ប្រព័ន្ធស្កេនក្រយ៉ៅដៃគឺស្ថិតនៅក្រោមប្រព័ន្ធកាមេរ៉ាវិញដែលមានភាពងាយស្រួលក្នុងការប្រើប្រាស់។ ក្រុមហ៊នបច្ចេកវិទ្យា Samsung ទំនងជាប្រកាសបង្ហាញស្មាតហ្វូន Galaxy S9 និង S9+ នៅក្នុងចុងខែកុម្ភៈខាងមុខនេះ ប៉ុន្តែស្មាតហ្វូននេះអាចរកទិញបាននៅក្នុងខែមីនា។

ប្រសិនបើព័ត៌មាននេះជាការពិតមែននោះ លោកអ្នកអាចរកទិញស្មាតហ្វូននេះបាននៅក្នុងប៉ុន្មានសប្តាហ៍ក្រោយការប្រកាសបង្ហាញខ្លួនជាផ្លូវការនោះ៕