ព័ត៌មាន

បែកធ្លាយស្មាតហ្វូនស៊េរីថ្មី Nokia 9 ភ្ជាប់ជាមួយនឹងប្រព័ន្ធកាមេរ៉ាភ្លោះខាងមុខ និងស៊ុមព័ទ្ធអេក្រង់ស្តើងបំផុត

យើងធ្លាប់លឺដំណឹងជាច្រើនអំពីការរចនារូបរាងរបស់ស្មាតហ្វូនស៊េរីថ្មី Nokia 9 របស់ក្រុមហ៊ុនបច្ចេកវិទ្យា HMD Global ដែលមានសមត្ថភាពមិនចាញ់ស្មាតហ្វូន Note 8 និង LG V30 ។ តើស្មាតហ្វូន Nokia 9 នឹងមានរូបរាងបែបណាទៅ? វាមានពាក្យចចាមអារ៉ាមជាច្រើនបញ្ជាក់ថា ស្មាតហ្វូននេះនឹងដំណើរការបន្ទះឈីប Snapdragon 835 ប្រព័ន្ធកាមេរ៉ាចំនួន 4 គ្រាប់ និងប្រព័ន្ធប្រតិបត្តិការ Android Oreo ថែមទៀតផង។

image

នេះគឺជាលើកទីមួយហើយដែលយើងឃើញនូវរូបភាព Render ផ្លូវការរបស់ស្មាតហ្វូន Nokia 9 ដែលមានបំពាក់នូវប្រព័ន្ធកាមេរ៉ាភ្លោះនៅខាងមុខ ហើយខាងក្រោយគឺមានកាមេរ៉ាខាងក្រោយភ្លោះផងដែរ។ របាយការណ៍ជាច្រើនបញ្ជាក់ថា ស្មាតហ្វូននេះមានអេក្រង់កម្រិត 18:9 Display Ratio និងមានគែមស្តើងបំផុត។

តើពេលណាដែលស្មាតហ្វូន Nokia 9 ប្រកាសបង្ហាញខ្លួនជាផ្លូវការនោះ? ប្រភពជាច្រើនបញ្ជាក់ថា ស្មាតហ្វូននេះអាចនឹងបង្ហាញខ្លួននៅចុងខែមករាខាងមុខនេះ ហើយវាប្រហែលជាមានការបង្ហាញខ្លួននូវវត្តមានរបស់ស្មាតហ្វូន Nokia 8 ជំនាន់ទី 2 ផងដែរ៕