ព័ត៌មាន

នាឡិកាស្មាតវ៉ច Samsung Gear S3 ធ្វើបច្ចុប្បន្នភាពដោះស្រាយទៅលើបញ្ហាថាមពលថ្ម

មួយខែកន្លងផុតទៅហើយចាប់តាំងពីនាឡិកាឆ្លាតវៃ Samsung Gear S3 ធ្វើបច្ចុប្បន្នភាពទៅលើប្រព័ន្ធប្រតិបត្តិការ Tizen 3.0 ។ ការធ្វើបច្ចុប្បន្នភាពទៅលើកម្មវិធី Software នេះនាំយកនូវមុខងារថ្មីៗជាច្រើន ហើយវាក៏មានការជួសជុលទៅលើបញ្ហានៃថាមពលថ្មក្នុងការប្រើប្រាស់កាន់តែយូរថែមទៀតផង។

image

ប្រសិនបើអ្នកជួបប្រទះបញ្ហានេះ យើងមានដំណឹងល្អសម្រាប់លោកអ្នក។ ក្រុមហ៊ុន Samsung បញ្ចេញនូវ​ Patch ថ្មីមួយដែលបង្កើននូវថាមពលថ្មនៅពេលបញ្ចូលនោះ។ នៅលើ Patch នេះមានទំហំ 21MB ហើយឥឡូវនេះវាអាចដំណើរការសម្រាប់អ្នកប្រើប្រាស់នៅក្នុងប្រទេសកាណាដាប៉ុណ្ណោះ ប៉ុន្តែវានឹងដំណើរការនៅក្នុងប្រទេសជាច្រើនទៀតនៅក្នុងពេលដ៏ខ្លីខាងមុខនេះ។

ប្រសិនបើអ្នកចង់ធ្វើការដោនឡូតនូវការ Update នេះ អ្នកអាចចូលទៅកាន់ Samsung Gear App ។ ឬម្យ៉ាងទៀត អ្នកអាចចូលទៅកាន់ About Gear នៅក្នុង Settings ដើម្បីឆែកមើលបាន៕