ព័ត៌មាន

ក្រុមហ៊ុន Samsung Display អាចនឹងរកប្រាក់បានដល់ទៅ 20 ពាន់លានដុល្លារអាមេរិកពីអេក្រង់ iPhone នៅឆ្នាំ 2018

នៅក្នុងរបាយការណ៍ថ្មីមួយចេញពីប្រទេសកូរ៉េបញ្ជាក់ថា ក្រុមហ៊ុន​ Samsung Display អាចនឹងផលិតអេក្រង់ 180-200 លានបន្ទះ OLED សម្រាប់ទូរស័ព្ទ iPhone របស់ក្រុមហ៊ុន Apple នៅក្នុងឆ្នាំ 2018 ខាងមុខនេះ។ ប្រសិនបើព័ត៌មាននេះពិតមែននោះ ក្រុមហ៊ុន Samsung Display អាចនឹងរកលុយបានដល់ទៅ 19.8 ទៅ 22 ពាន់លានដុល្លារអាមេរិកពីបន្ទះអេក្រង់នេះដោយសារតម្លៃមួយបន្ទះគឺដល់ទៅ $110 នេះបើតាមទិន្នន័យពី HIS Market ។

image

វាមានការទស្សន៍ទាយថា ក្រុមហ៊ុន Samsung Display ផលិតនូវអេក្រង់ចំនួន 50 លានបន្ទះសម្រាប់ iPhone X នៅក្នុងឆ្នាំ 2017 ។ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ត្រូវគេរំពឹងថាបង្កើនប្រាក់ចំណូលពីសមាសភាគរបស់ iPhone X ផងដែរសម្រាប់ឆ្នាំ 2018 ខាងមុខនេះ៕