ព័ត៌មាន

ក្រុមហ៊ុន Instagram កំពុងតេស្តទៅលើមធ្យោបាយថ្មីក្នុងការអនុញ្ញាតឱ្យលោកអ្នក Comment ដោយផ្ទាល់នៅលើ Photo Feed

នៅក្នុងកម្មវិធី Instagram ដែលជាបណ្តាញសង្គមក្នុងការចែករំលែករូបភាព និងវីដេអូកំពុងតែតេស្តនៅលើមុខងារថ្មីដែលអនុញ្ញាតឱ្យលោកអ្នកធ្វើការ Comment បានដោយផ្ទាល់នៅលើរូបភាពចេញពី Photo Feed តែម្តង។ ប្រសិនបើកម្មវិធី Instagram របស់អ្នកមានមុខងារថ្មីនេះ អ្នកនឹងឃើញនូវប្រអប់តូចមួយជាមួយនឹងពាក្យថា  “Add a comment” ដែលោកអ្នកអាចវាយបញ្ចូលនូវ Comment របស់អ្នកបាន។

image

Instagram កំពុងតែរុញច្រានមុខងារថ្មីនេះទៅកាន់អ្នកប្រើប្រាស់ Android ទាំងអស់នៅក្នុងសប្តាហ៍នេះ។ សម្រាប់អ្នកប្រើប្រាស់ iOS វិញគឺបានទទួលនូវមុខងារនេះតាំងពីខែមុនមកម្ល៉េះ។ វាគឺជាគំនិតមួយដ៏ល្អដែលអរូបភាពរបស់អ្នកបង្ហាញនៅលើ Feed ហើយអ្នកអាច Comment បានភ្លាមៗនោះ។ ប្រសិនបើអ្នកប្រើប្រាស់មុខងារថ្មីនេះញឹកញាប់នោះ អ្នកនឹងក្លាយជា  “stare master” ផងដែរ៕