ព័ត៌មាន

Samsung Chromebook Series-3 រចនាបទថ្មី សមត្ថភាពខ្លាំងទំហំរ៉េម 4GB តម្លៃពិសេសត្រឹមតែ $199

ប្រសិនបើលោកអ្នកក្រឡេកទៅមើលរូបរាងរបស់កុំព្យូទ័រ Samsung Chromebook Series-3  វាពិតជាមានរូបរាងស្រស់ស្អាតស្រដៀងគ្នាទៅនឹងកុំព្យូទ័រ Windows ធម្មតាដែរ គ្រាន់តែកុំព្យូទ័រនេះដំណើរការប្រព័ន្ធប្រតិបត្តិការ Chrome OS ។ កុំព្យូទ័រនេះមានភាពងាយស្រួលក្នុងការប្រើប្រាស់ដោយសារតែលោកអ្នកអាចទាញយកកម្មវិធីជាច្រើនបានតាមរយៈ Web Store របស់ក្រុមហ៊ុនបច្ចេកវិទ្យា Google រួមទាំងការវាយអក្សរបានរហ័សជាមួយនឹងក្តារចុច Keyboard ដែលមានការរចនាទាក់ទាញ គម្លាតពីគ្រាប់ Key មួយទៅកាន់ Keys មួយទៀតគឺល្មមដាក់ដៃក្នុងការវាយតួអក្សរបានរហ័សតាមតម្រូវការ ហើយអ្វីដែលកាន់តែពិសេសនោះវាជាប្រភេទ Keyboard ដែលការពារការជ្រាបទឹកថែមទៀតផង។

image

ការរចនារូបរាងស្រស់ស្អាតមិនគួរអោយជឿ

កុំព្យូទ័រ Samsung Chromebook Series-3  មិនមានតម្លៃថ្លៃខ្លាំងនោះទេ ប៉ុន្តែការរចនារូបរាងរបស់វាពិតជាប្រណិតបំផុត។ កុំព្យូទ័រនេះមានទំងន់ស្រាលដោយសារតែរូបរាងរបស់វាផលិតឡើងពីបា្លស្ទិចស្វិតមាំបំផុត។ អេក្រង់របស់កុំព្យូទ័រ Samsung Chromebook Series-3  មានទំហំ 11.6 អ៊ីញជាមួយនឹងកម្រិតភាពច្បាស់ខ្ពស់ដល់ទៅ 1366 x 768 ភិចសែលដែលលោកអ្នកប្រហែលជាធ្លាប់បានមើលឃើញហើយនៅលើកុំព្យូទ័រ MacBook Air និង Microsoft Surface សម្រាប់កម្រិតភាពច្បាស់ខ្ពស់បែបនេះ។ អេក្រង់របស់កុំព្យូទ័រ Samsung Chromebook Series-3  នេះជាប្រភេទ Anti-Reflection ដែលមិនបង្ករចំណាំងផ្លាតអ្វីដែលអ្នកប្រើប្រាស់នោះទេ។ ក្រឡេកទៅមើលកម្រាស់របស់កុំព្យូទ័រ Samsung Chromebook នេះវិញគឺត្រឹមតែ 0.7 អ៊ីញស្តើងងាយស្រួលដាក់តាមខ្លួនគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។ កាន់តែពិសេសទៀតនោះ លោកអ្នកអាចកាត់បត់កុំព្យូទ័នេះបានកម្រិតដល់ទៅ 180 ដឺក្រេថែមទៀត។ កុំព្យូទ័រនេះមានទំងន់ 1.15 គីឡូក្រាមតែប៉ុណ្ណោះ។

image

មុខងារសំខាន់ៗដ៏ចាំបាច់

កុំព្យូទ័រ Samsung Chromebook Series-3  ដំណើរការជាមួយនឹងប្រព័ន្ធប្រតិបត្តិការ Chrome OS ដែលលោកអ្នកអាចទាញយកកម្មវិធីជាច្រើនឥតគិតថ្លៃរាប់ពាន់កម្មវិធី ហ្គេមបានដោយសេរីនៅលើ Web Store ដែលជាហាងទំនិញមួយរបស់ក្រុមហ៊ុន Google ។ នៅក្នុងកុំព្យូទ័រនេះលោកអ្នកអាចប្រើប្រាស់ជាមួយនឹងកម្មវិធី Gmail, Google Search, Google Drive, YouTube, Calendar, Calculator, Camera, Microsoft Office និងកម្មវិធីជាច្រើនទៀតតាមតម្រូវការ។ មិនតែប៉ុណ្ណោះ នៅលើ Chrome OS វាមានភ្ជាប់ជាមួយនឹង File Manager សម្រាប់បើកមើលទៅលើ USB Flash Drive ឬ SD កាតរបស់អ្នក។ គ្រប់ឯកសាររបស់អ្នកនឹងបើកមើលនៅក្នុង Chrome Browser ។ កុំព្យូទ័រនេះមានរន្ធ Port ជាច្រើនដូចជា HDTV, USB 3.0, USB 2.0, MicroSD និងរន្ធដោតកាស Headphone Jack ។ កាន់តែពិសេសជាងនេះទៀតនោះ វាប្រើប្រាស់នូវ 802.11ac WLAN និងប្រព័ន្ធ Bluetooth ស្រាប់ភ្ជាប់ទៅកាន់កាសស្តាប់ ម៉ាស៊ីនព្រីនធ័រ ឬឧបករណ៍អេឡិចត្រូនិចបន្ថែម។ ម៉េមូរីខាងក្នុងម៉ាស៊ីនរបស់កុំព្យូទ័រនេះមានទំហំ 16GB ប៉ុន្តែលោកអ្នកអាចរក្សាទុកនូវឯកសាររបស់អ្នកបានប្រកបដោយសុវត្ថិភាពខ្ពស់បំផុតនៅលើ Google Drive ជាមួយនឹងទំហំរហូតដល់ទៅ 100GB ថែមទៀតផង។

image

កម្លាំងម៉ាស៊ីនខ្លាំងក្លា

កុំព្យូទ័រ Samsung Chromebook Series-3 ប្រើប្រាស់នូវបន្ទះឈីបប្រភេទ Intel Celeron N3050 1.60GHz ភ្ជាប់ជាមួយនឹងរ៉េមផ្ទូកទិន្នន័យបណ្តោះអាសន្នទំហំ 4GB ។ កម្លាំងនៃការ Boot ទៅលើម៉ាស៊ីននេះពិតជាលឿនមែនទែនព្រោះថាវាអាច Login លេខសម្ងាត់ចំណាយពេលតិចជាង 10 វិនាទី ហើយជាពិសេសថាមពលថ្មរបស់វាអាចប្រើប្រាស់សម្រាប់ការទស្សនានៅលើ YouTube បានរយៈពេលជាង 11 ម៉ោងថែមទៀត។ វាពិតជាអស្ចារ្យមែនទែន។

image

ក្រុមហ៊ុនបច្ចេកវិទ្យា MYTEB ចាប់ផ្តើមដាក់លក់កុំព្យូទ័រ Samsung Chromebook Series-3 ជាផ្លូវការហើយចាប់ពីពេលនេះតទៅជាមួយនឹងតម្លៃចាប់ផ្តើមពី $199 ជាមួយនឹងការធានារយៈពេលមួយឆ្នាំ។ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ 098 39 88 11, 015 478811, 0767777561 ឬចូលទៅកាន់គេហទំព័រ www.mytebtech.com ឬចូលទៅកាន់ Facebook Group ឈ្មោះថា “Chromebook Cambodia”៕

image

លក្ខណៈសម្បត្តិរបស់កុំព្យូទ័រ Samsung Chromebook Series-3 

ប្រព័ន្ធប្រតិបត្តិការ

Intel Celeron N3060 Dual-Core, 1.6 GHz

រ៉េមផ្ទុកទិន្នន័យបណ្តោះអាសន្ន

4 GB

ក្រាហ្វិកកាត

Intel HD Graphics 400

ទំហំអេក្រង់

11.6″, 1366 x 768 pixels

កម្រិត Aspect Ratio

16:9

កម្រិតពន្លឺ

220 cd/m2

ម៉េមូរីក្នុងម៉ាស៊ីន

16 GB eMMC

រន្ធផត

1 x USB 3.0 Type-A

1 x USB 2.0 Type-A

1 x HDMI

1 x 1/8″ (3.5 mm) Headphone Output

1 x Integrated Microphone

2 x Integrated Speaker

ម៉េមូរីបន្ថែម

microSD

Wi-Fi

802.11ac

Bluetooth

Bluetooth 4.0

Webcam

User-Facing: 720p Video

ថាមពលថ្ម

Lithium-Ion 11 Hours

ប្រព័ន្ធប្រតិបត្តិការ

Chrome OS 

Keyboard

Keys: 74

Type: Standard Notebook Keyboard

វិមាត្រ

289.6 x 203.2 x 17.8 mm

ទំងន់

1.15 Kg