ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ទទួលប៉ាតង់អេក្រង់រមូរ (Rollable Display) ជាមួយនឹងប្រព័ន្ធស្កេនក្រយ៉ៅដៃ

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung របស់ប្រទេសកូរ៉េខាងត្បូងទទួលជោគជ័យយ៉ាងខ្លាំងនៅក្នុងអាជីវកម្មស្មាតហ្វូនរបស់ទូរស័ព្ទនោះ ប៉ុន្តែនេះមិនទាន់គ្រប់គ្រាន់សម្រាប់ក្រុមហ៊ុន Samsung នោះទេ។ បើទោះបីជាឆ្នាំ 2018 គឺជាជំនាន់នៃស្មាតហ្វូនបត់បាន Foldable Smartphone ក្តី ប៉ុន្តែក្រុមហ៊ុន Samsung នៅតែបន្តស្វែងរកបច្ចេកវិទ្យាថ្មីបន្ថែមទៀត។

image

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិននេះទើបតែចុះនូវប៉ាតង់មួយសម្រាប់អេក្រង់ Rollable Display ដែលអាចធ្វើការដំណើរការតាមរយៈប្រព័ន្ធស្កេនក្រយ៉ៅដៃដែលមានលក្ខណៈខុសប្លែកពីអេក្រង់ Rollable Display របស់ក្រុមហ៊ុ LG  ។

image

នៅក្នុងប៉ាតង់នេះបង្ហាញអំពីប្រភេទពីរនៃតួខ្លួនស្រោបដោយលោហៈធាតុនៃអេក្រង់ Rollable Display ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ធ្វើការបត់រមូរអេក្រង់នោះតាមរយៈការប៉ះម្រាមដៃ។ គំនិតនេះនៅមិនទាន់ដឹងថាអាចប្រើប្រាស់នៅលើស្មាតហ្វូនបាននឡើយទេ ហើយយើងមិនទាន់ដឹងថាតើប៉ាតង់នេះនឹងប្រើប្រាស់សម្រាប់មុខងារអ្វីផងដែរ៕