HomePod ជាឧបករណ៍បំពងសំឡេងភ្ជាប់នូវមុខងារថ្មី គុណភាពខ្ពស់ មានភាពទាន់សម័យ ពោរពេញដោយសមត្ថភាព និងជាឧបករណ៍បំពងសំឡេងជំនាន់ក្រោយបំផុតពីក្រុមហ៊ុន Apple។ HomePod ជាឧបករណ៍បំពង សំឡេងដំបូងបំផុតដែលមានភ្ជាប់ប្រព័ន្ធ Wi-Fi របស់ក្រុមហ៊ុន Apple។ ក្នុងការរចនា HomePod ក្រុមហ៊ុន Apple បានផ្តោតសំខាន់បំផុតលើគុណភាពសំឡេងដោយអាចបំពងលឺតិច ឬខ្លាំង។ HomePod អាចធ្វើការ កំណត់ទីតាំងបន្ទប់របស់អ្នកដើម្បីសម្រួលដល់ការបំពងសំឡេងឲ្យលឺល្មមមិនតិចពេក ឬខ្លាំងពេក។ ជាងនេះ HomePod ត្រូវបានរចនាបំពាក់ដោយសមត្ថភាពសម្បូរបែបដើម្បីប្រកួតប្រជែងជាមួយឧបករណ៍បំពងសំឡេងដែលមានលើទីផ្សារ មួយចំនួនទៀតដូចជា៖ Amazon Echo និង Google Home។
កាន់តែពិសេសបន្ថែមទៀត Siri ជាបច្ចេកវិទ្យាទំនើប និងល្បីល្បាញបំផុត ក៏មានភ្ជាប់ក្នុង HomePod ផងដែរ ហើយអ្នកក៏អាច subscribe ជាមួយ Apple Music ដែលផ្តល់នូវការកម្សាន្តកាន់តែសម្បូរបែប។ អ្នកអាចនិយាយបញ្ជា Siri បានគ្រប់ទីកន្លែងនៅក្នុងបន្ទប់របស់អ្នក ដោយអ្នកអាចបញ្ជាឲ្យចាក់តន្រ្តី ប្តូរបទថ្មី ឬសួរសំណួជាច្រើនប្រភេទ។ សូមបញ្ជាក់ថា ក្រុមហ៊ុនមិនទាន់ប្រកាសពីថ្ងៃដាក់បង្ហាញ HomePod ជាផ្លូវការនៅឡើយទេ ប៉ុន្តែអាចនឹងដាក់បង្ហាញនៅដើមឆ្នាំ 2018 នេះ។