ព័ត៌មាន

ស្មាតហ្វូន Samsung Galaxy A8 (2018) ចាប់ផ្តើមទទួលការកម្មង់ទិញមុនហើយនៅថ្ងៃនេះ

ស្មាតហ្វូនស៊េរីថ្មី Samsung Galaxy A8 (2018) ប្រកាសបង្ហាញខ្លួនជាផ្លូវការកាលពីខែមុននេះ ក្រុមហ៊ុនបញ្ជាក់នៅក្នុងព្រឹត្តិការណ៍មួយនៅក្នុងប្រទេសវៀតណាមថា ស្មាតហ្វូននេះនឹងដាក់លក់ជាផ្លូវការនៅថ្ងៃទី 6 ខែមករាខាងមុខនេះ។

image

របាយការណ៍ថ្មីមួយនៅថ្ងៃនេះចេញពីប្រទេសកូរ៉េខាងត្បូងបញ្ជាក់ថា​ ការកម្មង់ទិញមុនរបស់ស្មាតហ្វូន Galaxy A8 (2018) ចាប់ផ្តើមទទួលការកម្មង់ទិញមុនហើយតាមក្រុមហ៊ុនចែកចាយ KT ។ វាមាន 3 ពណ៌សម្រាប់ជ្រើសរើសគឺពណ៌ខ្មៅ ពណ៌ខៀវ និងពណ៌មាស។

ស្មាតហ្វូន Galaxy A8 (2018) លក់នៅក្នុងតម្លៃប្រហែលជា $565 ហើយវានឹងដាក់លក់ជាផ្លូវការនៅថ្ងៃ 5 ខែមករាខាងមុខនេះនៅក្នុងប្រទេសកូរ៉េខាងត្បូង៕