ព័ត៌មាន

ស្មាតហ្វូនស៊េរីថ្មី Samsung Galaxy On Nxt ទំហំ 16GB មកដល់ទឹកដីប្រទេសឥណ្ឌាហើយ

សម្រាប់ស្មាតហ្វូនដែលមានតម្លៃធូរថ្លៃ Samsung Galaxy On Nxt ទំហំ 16GB មកដល់ទឹកដីប្រទេសឥណ្ឌាហើយនៅថ្ងៃនេះ។ ស្មាតហ្វូននេះលក់ផ្តាច់មុខនៅក្រុមហុន Flipkart នៅក្នុងតម្លៃប្រហែលជា $170 ។ ស្មាតហ្វូននេះអាចរកទិញបានចាប់ពីថ្ងៃទី 5 ខែមករានេះតទៅ។

image

Samsung Galaxy On Nxt ដំណើរការបន្ទះឈីប Exynos 7870 អេក្រង់ទំហំ 5.5 អ៊ីញកម្រិតភាពច្បាស់ Full HD ។ ស្មាតហ្វូននេះមានរ៉េមទំហំ 3GB ម៉េមូរីក្នុងម៉ាស៊ីនទំហំ 16GB និងរន្ធដោត microSD ទំហំដល់ទៅ 256GB ។ ស្មាតហ្វូននេះមានកាមេរ៉ាខាងក្រោយទំហំ 13MP និងកាមេរ៉ាខាងមុខទំហំ 8MP សម្រាប់ថតរូបយ៉ាងស្រស់ស្អាត។ វាមានថាមពលថ្ម 3300mAh ។ ស្មាមតហ្វូននេះមានពណ៌ខ្មៅ និងពណ៌មាស​សម្រាប់ជ្រើសរើស៕