ព័ត៌មាន

កាន់តែអស្ចារ្យ! ជាមួយទូរទស្សន៍សាមសុង QLED អ្នកជំងឺខ្វាក់ពណ៌អាចទស្សនារូបភាពច្បាស់បានហើយ

ក្រុមហ៊ុនសាមសុងអេឡិចត្រូនិចបានបង្កើតបច្ចេកវិទ្យាថ្មីដែលអាចឲ្យអ្នកជំងឺខ្វាក់ មើលឃើញដូចធម្មតា។​ បច្ចេកវិទ្យានេះត្រូវបានគេឲ្យឈ្មោះថាកម្មវិធី SeeColorដែលត្រូវបានតម្លើងក្នុងគ្រប់ទូរទស្សន៍​ QLED របស់​សាមសុងនៅទូទាំងពិភពលោក។ កម្មវីធីនេះពិនិត្យភ្នែករបស់អ្នកជំងឺហើយធ្វើការកែសម្រួលពណ៌ទៅតាមនោះ។​

image

ឥលូវនេះកម្មវិធីSeeColorsអាចធ្វើឲអ្នកដែលមានជំងឺខ្វាក់ពណ៌មើលឃើញពណ៌ពេញលេញនិងគ្រប់ប្រភេទនៅលើកញ្ចក់ទូរទស្សន៏ QLED របស់សាមសុង។ ទូរទស្សន៍ QLED ប្រើចំណុច Quantum ដើម្បីបង្កើតពន្លឺ។ ដូច្នេះអ្នករាល់គ្នាអាចទទួលបាននូវបទពិសោធន៏ជាមួយនឹងពណ៌ដ៏ស្រស់ត្រកាលជាមួយនឹងទូរទស្សន៏ QLED រួមទាំងអ្នកដែលមានជំងឺងងឹតពណ៌ផងដែរ។

image

ជំងឺខ្វាក់ពណ៌អាចនឹងកើតឡើងចំពោះបុរសម្នាក់ក្នុងចំណោមបុរស ១២ នាក់ និងស្ត្រីម្នាក់ក្នុងចំនោម ២០០នាក់។ អ្វីដែលចោទជាបញ្ហានោះគឺថាអ្នកដែលមានជំងឺនេះមានរហូតដល់ជិត ៣០០ លាននាក់ឯណោះ ខណៈដែលអ្នកខ្លះមិនបានដឹងថាខ្លួនកំពុងមានជំងឺនេះទេ។ហើយទោះបីជាពួកគេដឹងក៏ដោយ ពួកគេប្រហែលជាមិនបានចាប់អារម្មណ៍ថាខ្លួនឯងកំពុងមើលពណ៌ច្រឡំនោះឡើយ។

image

សាស្រ្តាចារ្យ KlaraWenzel នៅសកលវិទ្យាល័យបច្ចេកវិទ្យានិងសេដ្ឋកិច្ចBudapest មានប្រសាសន៏ថា“ពួកយើងចាប់ផ្ដើមការស្រាវជ្រាវនេះអស់រយៈពេលជិត៣០ឆ្នាំមកហើយគ្មានវិធីដែលអាចព្យាបាលជំងឺប្រភេទនេះបាននៅឡើយនោះទេប៉ុន្តែយើងអាចជួយអ្នកដែលកើតជំងឺទាំងនេះបាន”។

image

លោក YuiYoonLee នាយកវិស្វករនៃក្រុមហ៊ុនសាមសុងអេឡិចត្រូនិចដែលបានសហការគ្នានៅលើគម្រោងនេះពន្យល់បន្ថែមថា“កម្មវិធីSeeColors ដំណើរការតាមជំហានងាយៗ។​ បន្ទាប់ពីអ្នកប្រើប្រាស់ទាញយកកម្មវិធីនេះពី Smart TV app store អ្នកនឹងទទួលបានការធ្វើតេស្តនិងវិនិច្ឆ័យដោយជាក់លាក់មួយ ហើយកម្មវិធីនេះនឹងប្តូរការកំណត់ពណ៌របស់ទូរទស្សន៍QLEDដោយស្វ័យប្រវត្តិតាមលទ្ធផលនៃការធ្វើតេស្តរបស់អ្នកជងឺ។អ្វីដែលពិសេសនោះគឺថាកម្មវិធីនិងទូរទស្សន៍អាចឲ្យអ្នកជំងឺខ្វាក់ពណ៌មើលឃើញពណ៌យ៉ាងច្បាស់ក្រឡែតនិងត្រឹមត្រូវដូចមនុស្សដែលមានភ្នែកធម្មតាអញ្ចឹងដែរ។”

ក្រុមហ៊ុនសាមសុងអេឡិចត្រូនិចបានបង្កើតកម្មវិធីSeeColors ដែលជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ខ្លួនដើម្បីអភិវឌ្ឍន៏ការរស់នៅរបស់មនុស្សតាមរយៈបច្ចេកវិទ្យា។