ព័ត៌មាន

ស្មាតហ្វូន Sony Xperia XA2 Ultra និង Xperia L2 បែកធ្លាយរូបភាពនៅលើអនឡាញ

ថ្មីៗនេះ ស្មាតហ្វូន Sony Xperia XA2 Ultra និងស្មាតហ្វូន Xperia L2 បែកធ្លាយនៅលើអនឡាញតាមរយៈ @OnLeaks ។ ស្មាតហ្វូន XA2 Ultra មានវិមាត្រដល់ទៅ 162.5 x 80.0 x 9.5mm ។ ក្រុមហ៊ុនបច្ចេកវិទ្យា Sony នៅតែប្រើប្រាស់នូវអេក្រង់ទំហំ 6 អ៊ីញកម្រិតភាពច្បាស់ 16:9 Ratio ។

image

ស្មាតហ្វូននេះមានកម្រិតអេក្រង់ទំហំ 1080p ដំណើរការបន្ទះឈីប Snapdragon 630 Chipset ជាមួយនឹងរ៉េមទំហំ 4GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 64GB ។ កាមេរ៉ាខាងមុខភ្លោះទំហំ 16MP និងកាមេរ៉ាខាងក្រោយទំហំ 21MP ។

image

សម្រាប់ស្មាតហ្វូន Sony Xperia L2 វិញមានបន្ទះឈីប Snapdragon 630រ៉េមទំហំ 4GB និងប្រព័ន្ធប្រតិបត្តិការ Android Nougat ។ ស្មាតហ្វូននេះមានតម្លៃសមរម្យ។ ស្មាតហ្វូននេះមានអេក្រង់ទំហំ 5.5 អ៊ីញកម្រិតភាពច្បាស់ 720p និងជាស្មាតហ្វូនថ្នាក់កណ្តាលស៊េរីថ្មីរបស់ក្រុមហ៊ុន៕