ព័ត៌មាន

Samsung Galaxy S8 និង​ Galaxy S8+ ពណ៌ Rose Pink បង្ហាញខ្លួននៅចក្រភពអង់គ្លេស

ដើម្បីត្រៀមខ្លួនសម្រាប់ថ្ងៃ Valentines Day ខាងមុខនេះ វាមានការកើនឡើងយ៉ាងខ្លាំងនៃស្មាតហ្វូនពណ៌ផ្កាឈូក ហើយស្មាតហ្វូនស៊េរីថ្មី Samsung Galaxy S8 និង Galaxy S8+ ក៏ចាប់ផ្តើមមានពណ៌ Rose Pink នេះហើយនៅក្នុងចក្រភពអង់គ្លេសនៅពេលនេះ។

image

សម្រាប់តម្លៃរបស់ស្មាតហ្វូន Galaxy S8 និង Galaxy S8+ នៅមិនទាន់ដឹងនៅឡើយទេ ប៉ុន្តែនៅលើ Samsung.com បញ្ជាក់ថា វានឹងមកដល់ក្នុងពេលឆាប់ៗនេះ ហើយក្រុមហ៊ុនលក់រាយជាច្រើននៅមិនទាន់មានពណ៌ថ្មីនេះនៅឡើយទេ ដែលបច្ចុប្បន្ននេះវាមានតែពណ៌ Midnight Black និង Orchid Grey ៕