ព័ត៌មាន

AT&T សម្រេចចិត្តមិនលក់ស្មាតហ្វូន Huawei Mate 10 នៅក្នុងសហរដ្ឋអាមេរិកនោះទេ

ពាក្យចចាមអារ៉ាមជាច្រើនបញ្ជាក់ថា ក្រុមហ៊ុនបច្ចេកវិទ្យា Huawei កំពុងចចារជាមួយនឹងក្រុមហ៊ុន AT&T សម្រាប់ការលក់ស្មាតហ្វូននេះនៅក្នុងសហរដ្ឋអាមេរិក។ សម្រាប់ស្មាតហ្វូន Mate 10 Pro ត្រូវគេដឹងថានឹងដាក់លក់នៅលើ AT&T នៅក្នុងខែកុម្ភៈនេះ ប៉ុន្តែរឿងនេះមិនមែនជាការពិតទៀតនោះទេ។

image

យោងទៅតាមរបាយការណ៍មួយរបស់ Wall Street Journal បញ្ជាក់ថា ក្រុមហ៊ុនបច្ចេកវិទ្យា AT&T សម្រេចចិត្តមិនចរចារជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យា Huawei ក្នុងការលក់ស្មាតហ្វូន Mate 10 Pro នោះទេ។ ក្រុមហុនបច្ចេកវិទ្យា Huawei ក៏ត្រូវគេដឹងថាកំពុងតែចរចារជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យា Verizon សម្រាប់គោលដៅដូចគ្នាថែមទៀតផង៕