ព័ត៌មាន

ក្រុមហ៊ុនសាមស៊ុងដាក់បង្ហាញ Galaxy J2 Pro ជាផ្លូវការ

ទីបំផុត ក្រុមហ៊ុនសាមសុងដាក់បង្ហាញស្មាតហ្វូនជំនាន់ថ្មីជាផ្លូវការ។ ស្មាតហ្វូននោះមាន ឈ្មោះថា Galaxy J2 Pro ។  ស្មាតហ្វូន  Galaxy J2 Pro រចនាមកយ៉ាងពិសេសជាមួយជម្រើស ជាច្រើនព័ណ៌សម្រាប់អ្នកប្រើប្រាស់ជ្រើសរើសអាស្រ័យលើភាពពេញនិយមផ្សេងៗគ្នា។

ស្មាតហ្វូន Galaxy J2 Pro បំពាក់អេក្រង់ទំហំ 5 អ៊ីង ប្រភេទ Super AMOLED ជាមួយកម្រិត បង្ហាញ qHD កម្រិត 540 x 960 ភិចសែល។ ជាងនេះ ស្មាតហ្វូននេះនាំមកជាមួយ CPU មាន cores ចំនួន ០៤ គ្រាប់ និងមានល្បឿន 1.4 GHz។  Galaxy J2 Pro រចនាមកមានរាងមធ្យម ដោយទំហំទាំងបីរបស់វា 143.8 x 72.3 x 8.4 mm មានរាងស្តើងមានទម្ងន់ត្រឹមតែ 153 g។

image

វាជាស្មាតហ្វូនប្រើអង្គដំណើរការ 1.5 GB ។ លើសពីនេះ ស្មាតហ្វូននេះប្រើស៊ីមកាតប្រភេទ​ micro និងប្រើថ្មដែលអាចដោះដូរបាន។ ស្មាតហ្វូន  Galaxy J2 Pro  បំពាក់កាមេរ៉ាចំនួនពីរ ដោយកាមេរ៉ាទាំងពីរមាន LED flash  ហើយកាមេរ៉ាមុខមានទំហំ 5 មេហ្គាភិចសែល និងកាមេរ៉ាក្រោយមានទំហំ 8 មេហ្គាភិចសែល។ ស្មាតហ្វូន Galaxy J2 Pro ប្រើថ្មមានថាមពល 2,600 mAh មានផតសាកថ្ម micro USB។  ស្មាតហ្វូន Galaxy J2 Pro ប្រើបានជាមួយប្រព័ន្ធ Wi-Fi 802.11 b/g/n 2.4 GHz  និង  Bluetooth 4.2  ប៉ុន្តែវាពុំមាន NFC ឬមុខងារស្កែនម្រាមដៃ។ ស្មាតហ្វូន Galaxy J2 Pro នាំមកជម្រើសព័ណ៌ខ្មៅ ខៀវ មាស និងអាចកម្មង់ទិញបាននៅប្រទេ ក្នុងតំបន់អាស៊ាន ដែលវាមានតម្លៃប្រហែល /$144។