ព័ត៌មាន

រូបភាព Render ថ្មីរបស់ស្មាតហ្វូន LG G7 មានស៊ុមព័ទ្ធអេក្រង់កាន់តែស្តើង និងប្រព័ន្ធកាមេរ៉ាមុខភ្លោះ

ក្រុមហ៊ុនបច្ចេកវិទ្យា LG បញ្ជាក់ថា ខ្លួននឹងបញ្ឈប់នូវការប្រើប្រាស់ឈ្មោះ G-Series ហើយ ប៉ុន្តែសម្រាប់ស្មាតហ្វូនស៊េរីថ្មីរបស់វានឹងមានឈ្មោះថា LG G7 ។ ស្មាតហ្វូននេះនឹងដាក់លក់នៅក្នុងខែមេសា ប៉ុន្តែរូបភាព Render របស់វាបែកធ្លាយហើយ។ តាមរយៈរូបភាពមួយបង្ហាញថា ស្មាតហ្វូននេះមានស៊ុមព័ទ្ធអេក្រង់ស្តើងជាងស្មាតហ្វូន LG G6 ។

image

ស្មាតហ្វូននេះនឹងប្រើប្រាស់អេក្រង់ Full Vision 18:9 Display និងកាមេរ៉ាសម្រាប់ថតរូប Selfie ភ្លោះហើយវាមានសេនស័រ Proximity និងភ្លើង LED Indicator ផងដែរ។ ស្មាតហ្វូននេះគ្រោងនឹងដាក់លក់នៅក្នុងត្រីមាសទី 2 ហើយវានឹងដំណើរការបន្ទះឈីប Snapdragon 845 និងបច្ចេកវិទ្យា Quick Charge 4.0 ហើយវាប្រហែលជាប្រើប្រាស់នូវបច្ចេកវិទ្យា Iris Scanner ផងដែរ៕