ព័ត៌មាន

ស្មាតហ្វូន BlackBerry Motion ចាប់ផ្តើមអាចកម្មង់ទិញបានហើយនៅសហរដ្ឋអាមេរិកក្នុងតម្លៃ $449.99

ស្មាតហ្វូន BlackBerry Motion ចាប់ផ្តើមប្រកាសបង្ហាញខ្លួនជាផ្លូវការនៅខែតុលាឆ្នាំមុនេះ ហើយវាក៏ដាក់លក់នៅ Europe, Middle East និងប្រទេសកាណាដាផងដែរ។ ចាប់ពីថ្ងៃនេះតទៅ ស្មាតហ្វូននេះដាក់លក់នៅក្នុងសហរដ្ឋអាមេរិកជាផ្លូវការហើយ។

image

លោកអ្នកអាចទិញស្មាតហ្វូននេះបាននៅក្នុងតម្លៃ $449.99 តាមរយៈ Amazon ឬ​Best Buy ។ ស្មាតហ្វូននេះនឹងចាប់ផ្តើមដឹកជញ្ជូននៅថ្ងៃទៅ 22 ខែមករាខាងមុខនេះ។​ស្មាតហ្វូននេះមានអេក្រង់ទំហំ 5.5 អ៊ីញកម្រិត 1080p កាមេរ៉ាខាងក្រោយទំហំ 12MP f/2.0 ភ្ជាប់ជាមួយភ្លើង LED Flash ភ្លោះ កាមេរ៉ាខាងមុខទំហំ 8MP f/2.2 បន្ទះឈីប Snapdragon 625 Chipset រ៉េមទំហំ 4GB ម៉េមូរីក្នុងម៉ាស៊ីនទំហំ 32GB និងថាមពលថ្ម 4000mAh ហើយវាដំណើរការប្រព័ន្ធប្រតិបត្តិការ Android 7.1 Nougat ៕