ព័ត៌មាន

បែកធ្លាយប្រអប់របស់ស្មាតហ្វូនស៊េរីថ្មី Samsung Galaxy S9 ជាមួយនឹងលក្ខណៈសម្បត្តិរបស់វា

ស្មាតហ្វូនស៊េរីថ្មី Samsung Galaxy S9 នឹងបង្ហាញខ្លួននៅខែក្រោយនេះនៅក្នុងព្រឹត្តិការណ៍ MWC 2018 ប៉ុន្តែលក្ខណៈសម្បត្តិរបស់វាមួយចំនួនក៏បង្ហាញនៅលើប្រអប់នេះផងដែរ។ សម្រាប់លក្ខណៈសម្បត្តិរបស់វាមួយចំនួនគឺដូចគ្នាទៅនឹងស្មាតហ្វូន Galaxy S8 ប៉ុន្តែមានការប្រើប្រាស់នូវ Stereo Speaker និង Dual Pixel 12MP Camera ជាមួយនឹង Aperture f/1.5 និង​ f/2.4 ។

image

image

កាមេរ៉ារបស់ស្មាតហ្វូនស៊េរីថ្មីនេះនឹងថតនៅក្នុងកម្រិតមុខងារ Super Slow-mo នៅក្នុងល្បឿន 1000fps ហើយសំឡេង Stereo Speakers របស់វាគឺ AKG ។ ស្មាតហ្វូននេះនឹងមានអេក្រង់ Super AMOLED Panel ជាមួយនឹងកម្រិតភាពច្បាស់ Quad HD+ 1440 x2960 ភិចសែល រ៉េមផ្ទុកទិន្នន័យ 4GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 64GB ។ កាមេរ៉ា Selfie របស់ស្មាតហ្វូននេះគឺមានទំហំ 8MP ។ ស្មាតហ្វូននេះក៏ប្រើប្រាស់នូវ​ Wireless Charging និង IP68 សម្រាប់ការពារការជ្រាបទឹក និងធូលីផងដែរ៕