ព័ត៌មាន

ប្រព័ន្ធប្រតិបត្តិការ Android 8.0 Oreo ចាប់ផ្តើមដំណើរការនៅលើស្មាតហ្វូន HTC 10 ហើយ!

 ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា hTC ចាប់ផ្តើមបញ្ចេញនូវប្រព័ន្ធប្រតិបត្តិការ Android 8.0 Oreo ដំណើរការនៅលើស្មាតហ្វូន HTC 10 ហើយ។ សម្រាប់ការធ្វើបច្ចុប្បន្នភាពនេះមានទំហំដល់ទៅ 1.8GB ។ ត្រឡប់ទៅកាន់ខែសីហាឆ្នាំ 2017 វិញក្រុមហ៊ុនបច្ចេកវិទ្យារបស់តៃវ៉ាន់នេះបញ្ជាក់ថា ស្មាតហ្វូន HTC 10, U11 និង U Ultra នឹងដំណើរការ ប្រព័ន្ធប្រតិបត្តិការ Android 8.0 Oreo ។

image

សម្រាប់ស្មាតហ្វូន HTC U11 ប្រព័ន្ធប្រតិបត្តិការ Android 8.0 Oreo ចាប់ផ្តើមដាក់ឱ្យដំណើរការនៅក្នុងខែវិច្ឆិកា ហើយពេលនេះស្មាតហ្វូន HTC 10 ក៏អាចប្រើប្រាស់បានហើយដែរ។ យ៉ាងណាមិញ ការអាប់ឌែតនេះគឺធ្វើឡើងសម្រាប់ទីផ្សារនៅសហរដ្ឋអាមេរិកប៉ុណ្ណោះ៕