ព័ត៌មាន

ស្មាតហ្វូនស៊េរីថ្មី Honor 9 Lite នឹងបង្ហាញខ្លួននៅក្នុងប្រទេសឥណ្ឌានៅសប្តាហ៍ក្រោយនេះ!

យើងដឹងរួចមកហើយថា ស្មាតហ្វូនស៊េរីថ្មី Honor 9 Lite នឹងបង្ហាញខ្លួននៅក្នុងប្រទេសឥណ្ឌានៅក្នុងខែនេះ ហើយពេលនេះយើងដឹងអំពីពេលវេលាពិតប្រាកដហើយ។ សម្រាប់ព័ត៌មានផ្លូវការ ក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិននេះប្រកាសថា ស្មាតហ្វូននេះនឹងបង្ហាញខ្លួននៅក្នុងប្រទេសឥណ្ឌានៅក្នុងព្រឹតិ្តការណ៍មួយនៅថ្ងៃទី 17 ខែមករាខាងមុខនេះ។

image

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យានេះប្រកាសថា ស្មាតហ្វូននេះនឹងដាក់លក់ផ្តាច់មុខតែនៅក្នុងទីផ្សារអនឡាញ Flipkart នៅក្នុងប្រទេសនេះតែប៉ុណ្ណោះ។ វានៅមិនទាន់មានព័ត៌មានបញ្ជាក់អំពីតម្លៃរបស់ស្មាតហ្វូននេះនៅឡើយទេ ប៉ុន្តែវានឹងដឹងនៅពេលឆាប់ៗនេះជាក់ជាមិនខាន៕