ព័ត៌មាន

ស្មាតហ្វូនស៊េរីថ្មី HTC U11 EYEs នឹងបង្ហាញខ្លួននៅសប្តាហ៍ក្រោយនេះ

កាលពីខែមុននេះ Evan Blass ទម្លាយថា ស្មាតហ្វូនស៊េរីថ្មីរបស់ក្រុមហ៊ុនបច្ចេកវិទ្យា HTC នឹងមានឈ្មោះថា HTC U11 EYEs ដែលទទួលនូវវិញ្ញាបនបត្រពី 3C នៅក្នុងប្រទេសចិន ហើយពេលនេះ​ក្រុមហ៊ុនបច្ចេកវិទ្យានេះក៏ប្រកាសបង្ហាញអំពីកាលបរិច្ឆេទនៃការប្រកាសស្មាតហ្វូននេះហើយគឺនៅថ្ងៃទី 15 ខែមករាខាងមុខនេះ។

image

image

ស្មាតហ្វូន HTC U11 EYEs នេះនឹងដំណើរការនូវបន្ទះឈីប Snapdragon 652 ខណៈមួយទៀតដំណើរការបន្ទះឈីប Snapdragon 660 ។​សម្រាប់ស្មាតហ្វូននេះមានទំហំ 4GB/64GB និង 6GB/128GB ។ ស្មាតហ្វូននេះមានអេក្រង់ទំហំ 5.99 អ៊ីញកម្រិតអេក្រង់ 18:9 Aspect ratio ជាមួយនឹងកម្រិតភាពច្បាស់ 2160 x 1080 ភិចសែល កាមេរ៉ាខាងក្រោយភ្លោះខាងមុខទំហំ 5MP និងកាមេរ៉ាខាងក្រោយទំហំ 12MP ។ ថាមពលថ្មរបស់វាគឺ 3930 mAh ហើយវានឹងដាក់លក់នៅទីផ្សារនៃហុងកុង ចិន និងតៃវ៉ាន់មុនគេបំផុត៕