ព័ត៌មាន

របាយការណ៍ពី Kantar: ទូរស័ព្ទ iPhone X លក់ដាច់បំផុតនៅក្នុងចក្រភពអង់គ្លេស ជប៉ុន និងប្រទេសចិន

ក្រុមហ៊ុនស្រាវជ្រាវ Kantar ថ្មីៗនេះបញ្ចេញនូវរបាយការណ៍មួយទៅលើទីផ្សារស្មាតហ្វូននៅក្នុងខែកញ្ញាដល់ខែវិច្ឆិកាឆ្នាំ 2017 ។ ទិន្នន័យនេះទម្លាយថា ក្រុមហ៊ុនបច្ចេកវិទ្យា Apple ធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើលដោយសារតែក្រុមហ៊ុន Apple មានការលក់ដល់ទៅ 49.4% ដែលក្នុងនោះទូរស័ព្ទ iPhone X មានការកើនឡើងចំនែកទីផ្សារដល់ទៅ 14.4% នៅក្នុងរយៈពេលពីខែកញ្ញាដល់ខែវិច្ឆិកា។

image

ទូរស័ព្ទ iPhone X លក់ដាច់ខ្លាំងនៅក្នុងសហរដ្ឋអាមេរិក ហើយវាលក់ច្រើនជាងស្មាតហ្វូន Samsung Galaxy S8 ថែមទៀត។ សម្រាប់ iPhone X គឺលក់ដាច់ខ្លាំងបំផុតនៅក្នុងខែវិច្ឆិកានៅក្នុងប្រទេសជប៉ុនដែលមានចំណែកទីផ្សារដល់ទៅ 18.2% ខណៈពេលដែលនៅក្នុងប្រទេសចិនវាមានចំណែកទីផ្សារដល់ទៅ 6.0% ដែលធ្វើឱ្យវាឈរនៅចំណាត់ថ្នាក់កំពូលចាត់ទុកជាស្មាតហ្វូនលក់ដាច់ខ្លាំងជាងគេបំផុត។ សម្រាប់អ្នកប្រើប្រាស់ជាច្រើននៅក្នុងប្រទេសចិនដូចជា Huawei, Xiaomi និង Samsung ចាប់ផ្តើមធ្វើការផ្លាស់ប្តូរទៅកាន់ទូរស័ព្ទ Apple ៕