ព័ត៌មាន

វិធីសាស្រ្តក្នុងការបិទដោយបង្ខំទៅលើ Apps ដែលកំពុងតែដំណើរការនៅលើកុំព្យូទ័រ Chromebook

តើលោកអ្នកធ្លាប់ប្រើប្រាស់ Ctrl + Alt + Delete ដែរឬទេ? សម្រាប់ប្រព័ន្ធប្រតិបត្តិការ Windows ការប្រើប្រាស់នូវ Ctrl + Alt + Delete គឺសម្រាប់បើកនូវ Task Manager ដែលលោកអ្នកចង់ធ្វើការបិទទៅលើកម្មវិធីមួយចំនួនដែលមានបញ្ហា ឬ Unresponsive Apps នោះ។ សម្រាប់កុំព្យូទ័រ Mac នោះ អ្នកប្រើប្រាស់ត្រូវចុចនៅលើ Command + Option + Escape ដើម្បីបង្ហាញនូវផ្ទាំង Force Quite Application Windows ។ ចុះចំនែកនៅលើកុំព្យូទ័រ Chromebook វិញ តើអ្នកត្រូវធ្វើដូចម្តេចទៅ? តើមាន Keyboard Shortcut ណាមួយដើម្បីអាចបិទទៅលើកម្មវិធីដែលមិនដំណើរការនេះ?

image

សម្រាប់អ្នកប្រើប្រាស់កុំព្យូទ័រ Chromebook វាមាននូវការប្រើប្រាស់នូវ​ Shortcut Keyboard មួយដែលពិតជាងាយស្រួលមែនទែននោះគឺការចុចទៅលើ Shift + Escape សម្រាប់បើកដំណើរការនូវ Chrome’s Task Manager ។ ចាប់តាំងពី Chrome Apps គឺជា Apps ដែលដំណើរការនៅលើកុំព្យូទ័រ Chromebook នោះ សម្រាប់ Chrome’s Task Manager គឺជាជាអ្វីដែលអ្នកត្រូវការសម្រាប់ចុចបិទទៅលើកម្មវិធីដែលជាប់គាំងជាមួយនឹងការចុចនៅលើប៊ូតុង End Process Button តែប៉ុណ្ណោះ។

 នៅផ្នែកខាងលើនៃ Task Manager នេះ អ្នកនឹងមើលឃើញនូវបញ្ជីនៃកម្មវិធីជាច្រើននៅលើប្រព័ន្ធប្រតិបត្តិការ Chrome ។ គួរបញ្ជាក់ផងដែរថា នៅក្នុង Chrome’s Task Manager នេះមិនអាចចុចបិទទៅលើ Chrome Browser នោះទេដោយសារតែ Chrome OS គឺប្រើប្រាស់នៅលើ Chrome ។ លោកអ្នកអាចចុចបិទនូវប្រព័ន្ធកុំព្យូទ័រទាំងមូលតាមរយៈការចុចនៅលើ Power Button រយៈពេល 3 វិនាទីដើម្បីធ្វើការ Shut Down ផងដែរ៕