ព័ត៌មាន

Grab​ បានចុះអនុស្សរណៈនៃការយោគយល់ ជាមួយនឹងអង្គភាពប្រឆាំងអំពើ ពុករលួយនៃប្រទេសកម្ពុជា

–       កម្មវិធីមធ្យោបាយធ្វើដំណើរដែលបានបង្កើតឡើងនៅអាស៊ីអាគ្នេយ៏នេះគឺជាកម្មវិធី ដំបូងគេបង្អស់ដែលបានចុះអនុស្សរណៈនៃការយោគយល់ជាមួយនឹងអង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព)

–       ការចុះអនុស្សរណៈនៃការយោគយល់នេះបានបញ្ជាក់ពីការប្តេជ្ញារបស់ ក្រុមហ៊ុន Grab ក្នុងការប្រកាន់ខ្ជាប់នូវក្រមសីលធម៌លើផ្នែកអាជីវកម្មដើម្បីបង្កើននូវការទុកចិត្តនៅក្នុងសហគមន៏​ និងប្រតិបត្តិទៅតាមការអភិវឌ្ឍរយៈពេលវែងនៃ​ប្រទេសកម្ពុជា។

កម្មវិធី Grabដែលជាវេទិកាមធ្យោបាយធ្វើដំណើរឈានមុខគេប្រចាំតំបន់អាស៊ីអាគ្នេយ៏ បានចុះអនុស្សរណៈនៃការយោគយល់ជាមួយនឹងអង្គភាពប្រឆាំងអំពើពុករលួយ​ (អ.ប.ព) នៅរាជធានីភ្នំពេញកាលពីពេលថ្មីៗនេះដែលបង្ហាញពីការប្តេជ្ញារបស់ក្រុមហ៊ុនក្នុងការធ្វើអភិបាលកិច្ចដ៏ល្អ ព្រមទាំងការអនុវត្តន៍ច្បាប់យ៉ាងតឹងរ៉ឹងនិងប្រតិបត្តិការដែលមានស្តង់ដារខ្ពស់នៅក្នុង​ប្រទេសកម្ពុជា។ ក្រោមការចុះអនុស្សរណៈនេះ Gra​b និង អង្គភាពប្រឆាំងអំពើពុករលួយ នឹងចូលរួមអភិវឌ្ឍ និង​ពង្រឹងនូវសហប្រតិបត្តិការនេះដើម្បីបង្កើតនូវតម្លាភាពដែលការពារនិងប្រយុទ្ធប្រឆាំងអំពើពុករលួយតាមរយៈការសហការយ៉ាងមានប្រសិទ្ធភាពរវាងដៃគូទាំងពីរ។

image

image

នៅក្នុងពិធីនេះ​ដែរ លោក Wee Tang Yee ដែលជាប្រធានក្រុមហ៊ុន Grab ប្រចាំប្រទេស ថៃ និងកម្ពុជាបានមានប្រសាសន៏ថា​ “ពួកយើងមានកិត្តិយសណាស់ដែលអង្គភាពប្រឆាំងអំពើពុករលួយបានយល់ព្រមអោយGrabចុះអនុស្សរណៈនៅថ្ងៃនេះ។ លោកបានបន្ថែមទៀតថា“ក្នុងនាមជាក្រុមហ៊ុនមធ្យោបាយធ្វើដំណើរមួយប្រចាំតំបន់អាស៊ីអាគ្នេយ៏Grabមានការឱ្យតម្លៃខ្ពស់ទៅលើការប្រកាន់ខ្ជាប់យ៉ាងតឹងរ៉ឹងខាងផ្នែក អភិបាលកិច្ច និងតម្លាភាពនៃការគ្រប់គ្រងប្រតិបត្តិការរបស់យើងនៅក្នុងទីផ្សារទាំង​​​ ៨ និង ទីក្រុងចំនួន ១៦៨ ក្នុងអាស៊ាន“។

image

លោកបានបន្តផងដែរថា “សម្រាប់ក្នុងថ្នាក់តំបន់ ក្រុមហ៊ុន Grab ត្រូវបានគេទទួលស្គាល់ក្នុងការចូលរួមសហការលើកកម្ពស់ជីវភាពប្រជាជននិងកំណត់ត្រាល្អខាងផ្នែកអភិបាលកិច្ចនៅក្នុងប្រទេសទាំងអស់ដែលក្រុមហ៊ុនGrabបានចាប់ដំណើរការ“។ ពួកយើងជឿជាក់ថាក្រុមហ៊ុនត្រូវតែរូមចំណែកទទួលខុសត្រូវទៅលើប្រទេសដែលយើងបានដាក់ដំណើរការនូវសេវាកម្មរបស់យើងនិងលើកទឹកចិត្តក្រុមហ៊ុនបចេ្ចកវិទ្យាផ្សេងៗទៀតអោយយកគំរូតាម។ ការចុះអនុស្សរណៈនៃការយោគយល់នេះបានបញ្ជាក់ពីការប្តេជ្ញារបស់ ក្រុមហ៊ុន Grab ក្នុងការប្រកាន់ខ្ជាប់នូវក្រមសីលធម៌លើផ្នែកអាជីវកម្មដើម្បីបង្កើននូវការទុក ចិត្តនៅក្នុងសហគមន៏និងប្រតិបត្តិទៅតាមការអភិវឌ្ឍរយៈពេលវែងនៅក្នុងប្រទេសដែលពូកយើងកំពុងតែដំណើរការ។

image

ឯកឧត្ដម ឃាង សេង អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព) នៃរាជរដ្ឋាភិបាលរបស់ប្រទេសកម្ពុជាបានធ្វើជាគណៈអធិបតីក្នុងពិធីចុះអនុស្សរណៈនេះ ដែលត្រូវបានចូលរួមដោយមន្រ្តីនៃអនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ(អ.ប.ព)ព្រមទាំងសមាជិកប្រតិបត្តិរបស់ក្រុមហ៊ុន Grab និងអ្នកសារព័ត៌មាន។

 image

ឯកឧត្តម បណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី    ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព) នៃរាជរដ្ឋាភិបាលរបស់ប្រទេសកម្ពុជាបានមានប្រសាសន៏ថា “តម្លាភាពអាចបញ្ជាក់ច្បាស់ បានតាមរយៈការខិតខំប្រឹងប្រែងធ្វើការរបស់ពួកយើងហើយអង្គភាពប្រឆាំងអំពើពុករលួយបាន យល់ឃើញនូវសារៈសំខាន់នៃវិស័យឯកជនក្នុងការធ្វើជាដៃគូសហការដ៏សំខាន់ដើម្បី ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ។

 image

បន្ទាប់ពីការដាក់ដំណើរការជាផ្លូវការនូវក្រុមហ៊ុននិងសេវាកម្មរបស់ខ្លួននៅថ្ងៃទី19ខែធ្នូ កន្លងទៅនេះដែលមានវត្តមានរបស់ឯកឧត្តម ស៊ុនចាន់ថុលរដ្ឋមន្ត្រីនៃក្រសួងសាធារណៈ ការនិងដឹកជញ្ជូនGrabកំពុងចាប់ផ្តើមប្រតិបត្តិការយ៉ាងរហ័សរបស់ខ្លួននៅក្នុងរាជធានីនៃប្រទេសកម្ពុជាដើម្បីជួយជម្រុញនូវលំហូរនៃចរាចរណ៍និងចូលរួមកាត់បន្ថយនូវអត្រាគ្រោះថ្នាក់ចរាចរណ៏។ នៅក្នុងការសម្ពោធជាផ្លូវការនៃក្រុមហ៊ុនរបស់ខ្លួននាពេលកន្លងទៅការចុះ អនុស្សរណៈមួយបានធ្វើឡើងជាមួយនឹងក្រសួងសាធារណៈការនិងដឹកជញ្ជូនដែលខណៈពេលនោះ Grab បានប្តេជ្ញាថាខ្លួននឹងចូលរួមសហការជាមួយនឹងរាជរដ្ឋាភិបាល និងក្រសួងក្នុងការជួយសម្រួលដល់បញ្ហាចរាចរណ៍តាមរយៈការផ្តល់ជាទិន្នន័យនិងជំនាញរបស់ខ្លួន។

image

ជាកិច្ចបញ្ចប់ លោក Wee Tang Yee បានមានប្រសាសន៏ថា “ពួកយើងមានភាពរីករាយបំផុតដែលបានទទួលនូវឱកាសនេះដើម្បីបង្ហាញពីការប្តេជ្ញា យ៉ាងម៉ឺងម៉ាត់ទៅកាន់ទីផ្សារដែលកំពុងរីកដុះដាលនេះនិងដាក់ដំណើរការនូវសេវាកម្មរបស់ខ្លួនប្រកបដោយវិជ្ជាជីវៈនិងស្របតាមគោលការណ៍ច្បាប់។ ពួកយើងសង្ឃឹមថាការ សហការគ្នារវាងក្រុមហ៊ុន Grab និងអង្គភាពប្រឆាំងអំពើពុករលួយនឹងផ្តល់នូវអត្ថប្រយោជន៏ ដល់ពួកយើងទាំងពីរហើយយើងនឹងប្រកាន់នូវគោលជំហរស្របទៅតាមការចុះ អនុស្សរណៈនាថ្ងៃនេះ។

image

 សំរាប់ពត៌មានបន្ថែមអំពី​ក្រុមហ៊ុនGrab សូមចូលទៅកាន់គេហទំព័រ https://www.grab.com/kh/