ព័ត៌មាន

Samsung Galaxy S9 និង Galaxy S9+ នឹងបង្ហាញខ្លួនថ្ងៃទី 26 ខែកុម្ភៈ ហើយគ្រោងដាក់លក់ថ្ងៃទី 16 ខែមីនា

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung បញ្ជាក់រួចហើយថា ព្រឹត្តិការណ៍ MWC 2018 ខាងមុខនេះក្រុមហ៊ុននឹងធ្វើការប្រកាសបង្ហាញនូវស្មាតហ្វូន Galaxy S9 និង Galaxy S9+ ។ តាមការបញ្ជាក់របស់ Evan Blass នៅលើបណ្តាញសង្គម Twitter បញ្ជាក់ថា ក្រុមហ៊ុននឹងប្រកាសបង្ហាញស្មាតហ្វូននេះនៅថ្ងៃទី 26 ខែកុម្ភៈខាងមុខនេះ។

image

ការកម្មង់ទិញមុនសម្រាប់ស្មាតហ្វូនទាំងនេះនឹងមានរយៈពេល 3 ថ្ងៃចាប់ពីថ្ងៃទី 1 ខែមីនានេះតទៅ ហើយការនាំចេញស្មាតហ្វូននេះនឹងចាប់ផ្តើមនៅថ្ងៃទី 16 ខែមីនាខាងមុខ។ ស្មាតហ្វូនស៊េរីថ្មីនេះនឹងមានបន្ទះឈីប Exynos 9810 Chipset ប្រព័ន្ធ Stereo Speakers និងប្រព័ន្ធកាមេរ៉ាភ្លោះថែមទៀតសម្រាប់ប្រភេទ Plus ។ សម្រាប់ Galaxy S9 នឹងមានកាមេរ៉ាមួយទំហំ 12MP ភ្ចាប់ជាមួយ Aperture f/1.5 និង​f/2.4 ៕