ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Sony កំណត់នូវកាលបរិច្ឆេទរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍ MWC 2018

នៅថ្ងៃទី 26 ខែកុម្ភៈខាងមុខនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Sony នឹងប្រកាសបង្ហាញនូវស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួន។ សម្រាប់ស្មាតហ្វូនស៊េរីថ្មីនេះអាចជា Xperia XZ Pro ដែលប្រើប្រាស់អេក្រង់ OLED Displays ជាមួយនឹងកម្រិត​18:9 Aspect Ratio ។ ស្មាតហ្វូននេះប្រើប្រាស់ប្រព័ន្ធកាមេរ៉ាភ្លោះនៅខាងក្រោយដំបូងបំផុតពីក្រុមហ៊ុនបច្ចេកវិទ្យា Sony ។

image

នៅក្នុងព្រឹត្តិការណ៍នេះក៏អាចនឹងមានការប្រកាសបង្ហាញនូវស្មាតហ្វូនជំនាន់បន្ទាប់របស់ Xperia XZ1 ដែលមានទំហំតូចជាងមុនផងដែរ។ វាអាចនឹងមានការដាក់តាំងបង្ហាញនូវឧបករណ៍អេឡិចត្រូនិកជាច្រើនផងដែរ៕