ព័ត៌មាន

អាំងប៉ាវចូលឆ្នាំចិននាំក្តីស្រលាញ់ពី Nokia ដល់មនុស្សជាទីស្រលាញ់របស់អ្នក

ដើម្បីអបអរសាទរទិវានៃក្តីស្រលាញ់ និងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ទូរស័ព្ទNokia មានផ្តល់ជូន នូវកាដូ​​ដែល​​មិនឆ្លាប់មានដល់​អតិថិជន​ចាប់ពីថ្ងៃទី 22​ មករានេះ​តទៅ​រហូតដល់រង្វាន់អស់ពីស្តុក។ រាល់ការទិញ Nokia​ 2​ អ្នកនឹងទទួលបានអាំងប៉ាវបន្ថែមជាច្រើនដូចជា​ មេម៉ូរីកាតទំហំ8G ស្រោម​ទូរស័ព្ទ និងស្គ្រីនបិទលើ​អេក្រង់​​​ទូរស័ព្ទ។​ ចំណែករាល់ការទិញ Nokia 3 អ្នកនឹងទទួលបាន​អាំងប៉ាវ​បន្ថែម​​ដូចជា អាវយឺត Nokia ដ៏ស្រស់ស្អាត ស្រោមទូរស័ព្ទ និងស្រ្គីនបិទលើ​អេក្រង់​​​​​​ទូរស័ព្ទ​​​។

image

សូមមកទទួលអាំងប៉ាវពី Nokia ទាំងអស់គ្នា ប្រញាប់ឡើងព្រោះចំនួនមានកំណត់!

សម្រាប់ព័ត៌មានបន្ថែមអំពីទូរសព្ទNokiaគ្រប់ប្រភេទសូមចុច៖  https://www.nokia.com/en_int/phones/

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទៅកាន់ការិយាល័យព័ត៌មាន៖

HMD Press Office: press@hmdglobal.com

អំពីក្រុមហ៊ុន HMD Global

HMD Global មានទីស្នាក់ការកណ្តាលនៅទីក្រុង Espoo ប្រទេសហ្វាំងឡង់ ហើយ HMD Global Oy គឺជាទឹកដីកំណើតរបស់ទូរស័ព្ទ Nokia។ ក្រុមហ៊ុន HMD មានអាជ្ញាប័ណ្ណផ្តាច់មុខលក់នូវទូរស័ព្ទNokia ស្មាតហ្វូន តម្រូវដល់ទីផ្សារច្រើនប្រភេទ ជាមួយនឹងតម្លៃសមរម្យ។ ជាមួយនឹងការប្តេជ្ញាចិត្តចំពោះការច្នៃប្រឌិតនិងគុណភាព ក្រុមហ៊ុន HMD មានមោទនភាពទទួលបាននូវអាជ្ញាប័ណ្ណផ្តាច់មុខចំពោះការផលិតទូរស័ព្ទនិងថេប្លេតម៉ាកNokia។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ www.hmdglobal.com