ព័ត៌មាន

ស្អាតពេញភ្នែក លេងពេញដៃជាមួយ Samsung Galaxy J7 Core

ទូរស័ព្ទ Samsung Galaxy J7 Core ដែលជាម៉ូដែលថ្មីក្នុងគ្រួសារត្រកូលស៊េរី J និងល្បីថាជាទូរស័ព្ទដែល ស្អាតពេញភ្នែក លេងពេញដៃបានយ៉ាងល្អឥតខ្ចោះ។ ចំពោះលក្ខណៈលេចធ្លោនៃទូរស័ព្ទដៃ Galaxy J7 Core នេះ គឺអេក្រង់ HD Super AMOLED រហូតដល់ទៅ 5.5 អ៊ីញ ដែលសាកសមបំផុតសម្រាប់អ្នកដែលចូលចិត្តលេងហ្គេម ទស្សនាវីដេអូ ព្រោះអេក្រង់វាមានមុខងារ ផ្តល់កម្រិតពណ៌ និងរូបភាពច្បាស់ខ្ពស់បានយ៉ាងល្អ។ 

 image

ក្រៅពីអេក្រង់ ចំណុចដ៏ទាក់ទាញមួយទៀត របស់ Galaxy J7 Core គឺបំពាក់នូវកាមេរ៉ាខាងក្រោយទំហំ 13 មេហ្គាភិចសែល និងកាមេរ៉ាខាងមុខទំហំ 5 មេហ្គាភិចសែល ជាមួយ LED Flash ងាយស្រួលក្នុងការចាប់យករូបភាពបានស្អាតទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ។

image

ក្រៅពីអេក្រង់ និងកាមេរ៉ា​ ចំណុចខាងក្រោមនេះជាលក្ខណៈសម្បត្តិ ដែលយើងគួរយល់ដឹងអំពីទូរស័ព្ទដៃមួយនេះ៖

–       បំពាក់នូវមេម៉ូរី ទំហំ ១៦ មេហ្គាភិចសែល​ និង RAM ទំហំ 2GB ហើយអាចបន្ថែមមេម៉ូរី Micro SD បានរហូតដល់ 256GB។

–       ល្បឿនដំណើរការដោយ Octa- Core 1.6 GH2 (Joshua) ដែលធ្វើឲ្យ ទូរស័ព្ទដំណើរការបានលឿន ទោះបើកកម្មវិធីច្រើនយ៉ាងណាក៏ដោយ។

–       ទូរស័ព្ទដៃ ស៊ីម ២

–       ទូរស័ព្ទដែលអាចប្រើប្រាស់ គណនីបាន 2 (Dual Account) លើ Facebook, Line, Viber, Telegram WeChat និង WhatsApp ជាដើម។

ចំពោះតម្លៃគឺត្រឹមតែ 199 ដុល្លារ ប៉ុណ្ណោះ គឺពណ៌ខ្មៅ ពណ៌មាស និងពណ៌ប្រាក់ ដែលអ្នកអាចរកជាវបានគ្រប់ដេប៉ូចែកចាយទូរស័ព្ទដៃសាមសុងក្នុងប្រទេសកម្ពុជា ព្រមទាំងមានការថែមជូនមេម៉ូរី Micro SD ទំហំ 32GB ភ្លាមៗ រាល់ការជាវ ចាប់ពីថ្ងៃនេះ រហូតដល់អស់ពីស្តុក។ សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងទៅកាន់លេខ 1800 203 232