ព័ត៌មាន

វិធីសាស្រ្តក្នុងការការពារឧបករណ៍ជាច្រើនរបស់អ្នកពីការវាយប្រហារ Meltdown និង Spectre

ថ្មីៗនេះ វាមានចំណុចរងគ្រោះពីរទៅលើបន្ទះឈីបដែលមានឈ្មោះថា Meltdown និង Spectre ដែលឆ្លងប៉ះពាល់ទៅលើ Processors និងទៅកាន់ប្រព័ន្ធប្រតិបត្តិការជាច្រើនដូចជា Windows, Linux, Android, iOS, macOS, FreeBSD និងជាច្រើនទៀតនៅលើស្មាតហ្វូន និងឧបករណ៍ជាច្រើនទៀតកាលពីជាង ២០ ឆ្នាំមុននេះ។

image

តើអ្វីទៅជាការវាយប្រហារ Spectre និង Meltdown?

Meltdown (CVE-2017-5754) និង Spectre (CVE-2017-5753, CVE-2017-5715) គឺជាឈ្មោះនៃចំណុចរងគ្រោះដែលរកឃើញនៅលើបន្ទះឈីប Processors ជាច្រើនដូចជា Intel, ARM និង AMD ដែលអនុញ្ញាតឱ្យអ្នកវាយប្រហារលួចនូវលេខសម្ងាត់ Passwords, Encryption Keys និងព័ត៌មានឯកជនជាច្រើនទៀត។

ការការពារខ្លួនទៅលើចំណុចរងគ្រោះនៃ Meltdown និង Spectre CPU

នៅក្នុងចំណុចរងគ្រោះនេះមានដំណោះស្រោយគឺធ្វើការផ្លាស់ប្តូរថ្មី ប៉ុន្តែដំណោះស្រាយនេះប្រហែលជាមិនត្រូវប្រើប្រាស់សម្រាប់ក្រុមហ៊ុន និងអ្នកប្រើប្រាស់នោះទេ។ ក្រុមហ៊ុនជាច្រើនចាប់ផ្តើធ្វើការដោះស្រាយជួសជុលទៅលើ Firmware ខណៈពេលដែលចំណុចរងគ្រោះរបស់ Meltdown ត្រូវ Patch ដោយក្រុមហ៊ុនជាច្រើនដូចជា Microsoft, Apple និង Google ។