ព័ត៌មាន

Apple HomePod ទទួលវិញ្ញាបនបត្រ FCC តើវាអាចនឹងបង្ហាញខ្លួននៅលើទីផ្សារក្នុងពេលឆាប់ៗនេះទេ?

សម្រាប់ឧបករណ៍ HomePod របស់ក្រុមហ៊ុនបច្ចេកវិទ្យា Apple នៅដើមឆ្នាំ​2018 នេះទទួលបានវិញ្ញាបនបត្រពី FCC ហើយ។ ពាក្យចចាមអារ៉ាមនៅដើមសប្តាហ៍នេះបង្ហាញថា ឧបករណ៍ Smart Speaker នេះអាចនឹងដាក់លក់ដំបូងនៅក្នុងទីផ្សារនៃសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងប្រទេសអូស្រា្តលី។

image

HomePod គឺជាឧបករណ៍មួយសម្រាប់ធ្វើការប្រកួតប្រជែងជាមួយនឹងឧបករណ៍ Amazon Echo និង Google Home ដែលប្រើប្រាស់នូវ Siri, Alexa និង Google Assistant ។ ឧបករណ៍នេះកម្ពស់ 7 អ៊ីញជាមួយនឹងផ្នែកខាងលើវិមាត្រ 4 អ៊ីញហើយលោកអ្នកអាចធ្វើការបញ្ជាបានតាមរយៈការប្រើប្រាស់នូវ “Hey, Siri!” ។ HomePod នេះមានតម្លៃ $349 ហើយវាមានពណ៌ស និងពណ៌ប្រផេះសម្រាប់ជ្រើសរើស៕