ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Microsoft ត្រៀមដាក់លក់ Windows 10 Laptops តម្លៃ $200 សម្រាប់សាលារៀន

ក្រុមហ៊ុនបច្ចេកវិទ្យា Microsoft កំពុងតែចាប់ផ្តើមប្រកួតប្រជែងជាមួយនឹងកុំព្យូទ័រ Chromebooks ដែលមានតម្លៃខ្ទង់ $200 Laptops និងកុំព្យូទ័រលើតុដែលមានតម្លៃ $300 ។ កុំព្យូទ័រនេះដំណើរការ Windows 10 និងកម្មវិធីឥតគិតថ្លៃជាច្រើនទៀតសម្រាប់ការសិក្សារបស់អ្នក។

image

សម្រាប់កុំព្យូទ័រ Lenovo 100e នឹងមានតម្លៃ $190 ដំណើរការនូវបន្ទះឈីប Intel Celeron (Apollo Lake) ។ សម្រាប់កុំព្យូទ័រ 300e នឹងមានតម្លៃ $280 អាចប្រើប្រាស់ជាមួយនឹងប៊ិកបាន។ កុំព្យូទ័រ Trigono V401 មានតម្លៃ $300 អាចប្រើប្រាស់ជាមួយនឹង Touch និងប៊ិក ចំនែកកុំព្យូទ័រ Classmate Leap T303 Laptop មានតម្លៃ $200 ជាមួយនឹងការបន្ថែមនូវមុខងារ Windows Hello ថែមទៀត។

កុំព្យូទ័រយូរដៃតម្លៃ $200  នេះដំណើរការប្រព័ន្ធប្រតិបត្តិការ Windows 10 ដំណើរការជាមួយនឹង Office 365 និងកម្មវិធីជាច្រើនទៀត។ ក្រុមហ៊ុនបច្ចេកវិទ្យា Microsoft ក៏ធ្វើការសហការជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនទៀតក្នុងការផ្តល់នូវ Digital Tools ក្នុងការជួយសិស្សានុសិស្សក្នុងការសិក្សារៀនសូត្រជាមួយនឹងបច្ចេកវិទ្យាទំនើបនោះ៕