ព័ត៌មាន

សេនស័រកាមេរ៉ាថ្មីរបស់ស្មាតហ្វូន Samsung Galaxy S9មានកម្រិតដល់ទៅ 1080p@480fps សម្រាប់ការថតវីដេអូ

ពាក្យចចាមអារ៉ាមជាច្រើនបញ្ជាក់ថា ស្មាតហ្វូន Galaxy S8 មានកម្រិតក្នុងការបង្កើនល្បឿន 60fps សម្រាប់ការថតវីដេអូ FullHD Video Recording ខណៈពេលដែលស្មាតហ្វូនស៊េរីថ្មី Galaxy S9 នឹងមានកម្រិតមុខងារ Super Slow-mo ។ សម្រាប់មុខងារ ISOCELL Bright របស់ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ប្រើប្រាស់នូវ 3-Stact Fast Readout Sensor ដែលអនុញ្ញាតឱ្យប្រើប្រាស់នូវការថតកម្រិត​1080p នៅក្នុងល្បឿន 480fps ។

image

សម្រាប់ Bright Sensor ប្រើប្រាស់ជាមួយនឹងបច្ចេកវិទ្យា Tetracell Technology សម្រាប់ធ្វើការពង្រឹងទៅលើការថតរូបនៅកន្លែងដែលមានពន្លឺទាប។ កាមេរ៉ានេះប្រើប្រាស់នូវមុខងារ Dual Pixel AF និង Super Phase Detection ដែលមានស៊ុមព័ទ្ធអេក្រង់ស្តើង និងកម្រាស់ស្តើងថែមទៀត។ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung នឹងប្រើប្រាស់នូវសេនស័រដូចគ្នាដែរនៅលើស្មាតហ្វូន Galaxy S9 នេះជាមួយនឹងការរចនា 3-Stack ៕