ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung បញ្ចេញនូវកម្មវិធី PyeongChang 2018 App

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ប្រកាសបង្ហាញនូវកម្មវិធី App ផ្លូវការរបស់ខ្លួនដែលមានឈ្មោះថា PyeongChang 2018 សម្រាប់ព្រឹត្តិការណ៍ Winter Olympics នៅខែក្រោយនេះ។ សម្រាប់កម្មវិធីនេះមានការផ្តល់នូវការ Update ទៅលើព័ត៌មានកីឡា ព័ត៌មានអំពីអត្តពលិក ការកត់ត្រាទៅលើការទទួលមេដាយផងដែរ។

image

វានៅសល់ពេលប្រមាណជា 2 សប្តាហ៍ទៀតសម្រាប់ព្រឹត្តិការណ៍ Games នេះក្នុងការចាប់ផ្តើមការប្រកួតនោហ ហើយកម្មវិធីនេះក៏នឹងផ្តល់ជូននូវព័ត៌មានថ្មីៗអំពីព្រឹត្តិការណ៍ខាងមុខនេះ និងព័ត៌មានចុងក្រោយបំផុតចេញពី Torch Relay ។

កម្មវិធី App នេះក៏នឹងផ្តល់នូវ News Feed និង Notifications រួមជាមួយនឹងរូបភាព និងការបញ្ចេញនូវ Video Highlight ផងដែរ។ សម្រាប់ពេលវេលានៃព្រឹត្តិការណ៍ LiveStream នោះគឺការប្រើប្រាស់នូវ hashtag #PyeongChang2018 ចេញពីបណ្តាញសង្គម Instagram ។ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ក៏នឹងផ្តល់ជូននូវស្មាតហ្វូន Galaxy Note 8 នេះសម្រាប់គ្រប់អ្នកចូលរួមក្នុងការប្រកួតកីឡានេះផងដែរ៕