ព័ត៌មាន

ទូរស័ព្ទ Nokia 3310 4G អាចប្រើប្រាស់បង្កើតជា LTE Wi-Fi Hotspot

ក្រុមហ៊ុនបច្ចេកវិទ្យា HMD ទើបតែប្រកាសបង្ហាញនូវជំនាន់ទី 3 របស់ទូរស័ព្ទ Nokia 3310 ប៉ុន្តែសម្រាប់ម៉ូដែល 4G គឺជាប្រភេទដែលប្រើប្រាស់ជាមួយនឹង LTE Connection ដែលអាចប្រើប្រាស់ជ Wi-Fi សម្រាប់បង្កើតនូវ Hotspot ដើម្បីចែករំលែកនូវ Connection ទៅកាន់ឧបករណ៍ផ្សេងទៀត។

image

ទូរស័ព្ទនេះដំណើរការនូវ YunOS ហើយវាប្រហែលជាមានរ៉េមទំហំ 256MB និងម៉េមូរីទំហំ 512MB ។ ទូរស័ព្ទ Nokia 3310 4G នេះប្រើប្រាស់នូវ SIM 1 សម្រាប់ VoLTE ហើយវាប្រហែលជាអាចរកទិញបាននៅប្រទេសចិន។ ថាមពលថ្មរបស់វាគឺ 1200mAh ដែលអាចប្រើប្រាស់បានរយៈពេល 12 ថ្ងៃ (Standby) និង 15 ម៉ោងសម្រាប់ 2G និង 5 ម៉ោងសម្រាប់ VoLTE ។

ទូរស័ព្ទនេះមានអេក្រង់ទំហំ 2.4 អ៊ីញហើយវានឹងចាប់ផ្តើមលក់នៅក្នុងប្រទេសចិនចាប់ពីចុងខែកុម្ភៈនេះតទៅ ប៉ុន្តែតម្លៃរបស់វានៅមិនទាន់ដឹងនៅឡើយទេ៕