ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung និយាយថា ខ្លួននៅតែនាំមុខគេនៅក្នុងទីផ្សារនៃប្រទេសឥណ្ឌា

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ធ្វើការបដិសេធទៅលើការវិភាគរបស់ក្រុមហ៊ុន Canalys ដែលថា ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi យកឈ្នះទៅលើក្រុមហ៊ុនបច្ចេកវិទ្យា Samsung នៅក្នុងប្រទេសឥណ្ឌានោះ។ ផ្អែកតាមទិន្នន័យបញ្ជាក់ពី GfK ដែលជាក្រុមហ៊ុនស្រាវជ្រាវនៅក្នុងប្រទេសអាល្លឺម៉ង់បញ្ជាក់ថា ក្រុមហ៊ុនបច្ចេកវិទ្យា Samsung មានតម្លៃនៃចំណែកទីផ្សារដល់ទៅ 45% និងចំណែកភាគហ៊ុន 40% ។

image

ក្រុមហ៊ុន Canalys ធ្វើការវិភាគទៅលើការនាំចេញ ខណៈពេលដែលក្រុមហ៊ុន​ GfK ធ្វើការតាមដានទៅលើការលក់វិញ។ តាមរយៈការវាស់នេះ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung នៅតែនាំមុខនៅក្នុងទីផ្សារនៃប្រទេសឥណ្ឌា។ អ្នកនាំពាក្យរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Sdamsung បន្ថែមថា ក្រុមហ៊ុននៅក្នុងប្រទេសឥណ្ឌានេះគឺជាម៉ាកយីហោដែលគួរឱ្យទុកចិត្តបំផុតនៅក្នុងឆ្នាំ 2017 នេះ៕