ព័ត៌មាន

ស្មាតហ្វូន Sony Xperia L2 ពេលនេះចាប់ផ្តើមលក់នៅក្នុងចក្រភពអង់គ្លេសហើយ!

ពេលនេះ ស្មាតហ្វូនស៊េរីថ្មី Sony Xperia L2 ចាប់ផ្តើមអាចកម្មង់ទិញបាននៅក្នុងចក្រភពអង់គ្លេសហើយ។ ក្រុមហ៊ុនលក់រាយ Clove លក់ស្មាតហ្វូនស៊េរីថ្មីនេះនៅក្នុងតម្លៃ 199 ផោនដែលមានតម្លៃប្រហែលជា $282 ។

image

ចក្រភពអង់គ្លេសមិនមែនជាទីផ្សារដំបូងគេនៅក្នុងទ្វីបអ៊ឺរ៉ុបនោះទេដែលស្មាតហ្វូន Xperia L2 នេះដាក់លក់នោះ សម្រាប់ទីផ្សារនៅក្នុងប្រទេសបារាំង និងអាល្លឺម៉ង់ក៏ទើបតែទទួលបានស្មាតហ្វូននេះផងដែរគឺតម្លៃចន្លោះពី $285-$310 ៕