ព័ត៌មាន

បច្ចេកវិទ្យា Huawei Pay ចាប់ផ្តើមដំណើរការនៅក្នុងប្រទេសរុស្សី បន្ទាប់មកទៅកាន់ទ្វីបអ៊ឺរ៉ុប

ប្រព័ន្ធទូទាត់ប្រាក់តាមទូរស័ព្ទពេលនេះមានការប្រកួតប្រជែងទៀតហើយពី Huawei Pay ។ បច្ចេកវិទ្យានេះដាក់អោយដំនើរការនៅក្នុងប្រទេសចិន ប៉ុន្តែពេលនេះក្រុមហ៊ុននេះក៏ចុះកិច្ចព្រមព្រៀងជាមួយនឹងក្រុមហ៊ុន Union Pay របស់ចិនក្នុងការនាំយកនូវសេវាកម្មនេះទៅប្រើប្រាស់នៅជុំវិញពិភពលោក។

image

សម្រាប់ទីផ្សារក្រៅប្រទេសដំបូងបំផុតនោះគឺប្រទេសរុស្សី។ សម្រាប់ធនាគារចំនួន 10 នៅក្នុងប្រទេសរុស្សីមានអ្នកប្រើប្រាស់កាត UnionPay ចំនួន 1.3 លានកាតដែលអាចប្រើប្រាស់នៅកន្លែងជាង ៤ សែន។ សម្រាប់ទីផ្សារបន្ទាប់គឺនៅក្នុងតំបន់អឺរ៉ុបខាងកើត។ នេះគឺជាការប្រកួតប្រជែងជាមួយនឹង​ក្រុមហ៊ុន Samsung, Apple និង Google ។

បច្ចេកវិទ្យា Huawei Pay អាចទ្រទ្រង់ទៅលើឧបករណ៍ប្រមាណជា 20 (ស្មាតហ្វូន និងស្មាតវ៉ច) ហើយចំនួននេះនឹងកើនឡើងជាបន្តទៀតក្នុងពេលអនាគត៕