ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Nokia ប្រកាសបង្ហាញនូវបន្ទះឈីបថ្មី ReefShark 5G Chipset ដែលមានល្បឿនដល់ទៅ 84Gbps

ក្រុមហ៊ុនបច្ចេកវិទ្យា Nokia ធ្វើការសហការជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យាធំៗច្រើនជាង 30 ក្នុងការបង្កើតនូវបណ្តាញ Mobile Network ជាមួយនឹងបន្ទះឈីប ReefShark Chipset ។ នេះគឺជាផ្នែកមួយនៃរចនាសម្ព័ន្ធនៅក្នុងស្មាតហ្វូននេះ។ សម្រាប់បច្ចេកវិទ្យាកម្រិតខ្ពស់នេះមានសមត្ថភាពខ្លាំងជាងមុនដល់ទៅ 3 ដងក្នុងមួយ Cell កឺមានកម្លាំងខ្លាំងក្លាជាង Hardware នាពេលបច្ចុប្បន្នរបស់ខ្លួនដល់ទៅ 64% ។

image

សម្រាប់បន្ទះឈីប ReefShark Chipset នេះសមត្ថភាពពេញលេញក្នុងការប្រើប្រាស់នូវកម្រិត 5G ដែលអាចធ្វើការបញ្ជូនទិន្នន័យដល់ទៅ 84Gbps ថែមទៀត។ ReefShark នេះនឹងចាប់ផ្តើមបង្ហាញខ្លួននៅលើទីផ្សារនៅក្នុងត្រីមាសទី 3 នៅឆ្នាំនេះ៕