ព័ត៌មាន

ស្មាតហ្វូនស៊េរីថ្មី Samsung Galaxy S9 និង S9+ នឹងមានប្រភេទប្រើប្រាស់ SIM ពីរនៅក្នុងតំបន់អ៊ឺរ៉ុប

នៅក្នុងទំព័រ Support Page របស់ស្មាតហ្វូនស៊េរីថ្មី Samsung Galaxy S9 បង្ហាញខ្លួននៅក្នុងប្រទេសអាល្លឺម៉ង់ ហើយក្រុមហ៊ុន Samsung ក៏ធ្វើការចែករំលែកនូវព័ត៌មានសំខាន់ៗជាច្រើន។ ក្រុមហ៊ុននេះបញ្ជាក់ថា Galaxy S9 និង Galaxy S9+ នឹងប្រើប្រាស់នូវស៊ីមពីរនៅក្នុងទ្វីបអ៊ឺរ៉ុប។

image

នៅក្នុងទំព័រនេះបង្ហាញអំពីលេខម៉ូដែល SM-G960F/DS ដែលតួអក្សរ F សម្រាប់ម៉ូដែលអន្តរជាតិ និងតួរអក្សរ DS សម្រាប់ប្រើប្រាស់ស៊ីមពីរ។ ស្មាតហ្វូន Galaxy S9 និង​Galaxy S9+ នឹងប្រើប្រាស់នូវ Hybrid Slot ដែលមានប្រើប្រាស់នៅលើ Galaxy S8 និង Galaxy S8+ និង​Note 8 ដែលប្រើប្រាស់នូវ Nano SIM ដែលអាចប្រើប្រាស់ microSD ។

សម្រាប់ស្មាតហ្វូន Samsung Galaxy S9 និង Galaxy S9+ នឹងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ Mobile World Congress នៅថ្ងៃទី 25 ខែកុម្ភៈ ហើយវានឹងចាប់ផ្តើមដឹកជញ្ជូននៅពាក់កណ្តាលខែមីនាខាងមុខនេះ៕