ព័ត៌មាន

Patch សម្រាប់ជួសជុលទៅលើបញ្ហានៃ Spectre, Meltdownប្រែក្លាយទៅជាបញ្ហាជាច្រើននៅក្នុងបន្ទះឈីបចាស់ៗ

ក្រុមហ៊ុន Intel និយាយកាលពីថ្ងៃព្រហស្បតិ៍ថា Patch សម្រាប់ដោះស្រាយទៅលើចំណុចរងគ្រោះនៃSpectre, Meltdown ធ្វើឱ្យកុំព្យូទ័រមួយចំនួនដែលប្រើប្រាស់នូវបន្ទះសៀគ្វីចាស់ប្រែជា reboot  ញឹកញាប់ទៅវិញ។ លោក Navin Shenoy អ្នកចាត់ចែងក្រុមនៅមជ្ឈមណ្ឌលទិន្នន័យរបស់ក្រុមហ៊ុន Intel និយាយថា Intel (INTC) ប្រហែលជាត្រូវការធ្វើបច្ចុប្បន្នភាពដើម្បីដោះស្រាយបញ្ហានេះ។ 

image

ជាក់ស្តែងបន្ទះឈីបកុំព្យូទ័រ និងទូរស័ព្ទទាំងអស់ត្រូវរងផលប៉ះពាល់ដោយកំហុសនៃ Specter និងអ្នកផលិតកម្មវិធី អ្នកផលិតឧបករណ៍ និងឈីបបន្ទះខ្លួនឯងកំពុងធ្វើការដើម្បីដោះស្រាយបញ្ហារបស់អតិថិជន។  ប៉ុន្តែការជួសជុលនេះមិនធ្វើឡើងដោយរលូនទេ។ ការជួសជុលរបស់ក្រុមហ៊ុន Microsoft ពីដំបូងមិនដំណើរការជាមួយ third-party software ទេ ហើយកាសែត Wall Street Journal រាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា Intel ស្នើសុំអតិថិជនប្រើប្រាស់ cloud មួយចំនួនរបស់ខ្លួនឱ្យឈប់ដំឡើង patches បន្តទៀត។

លោក Brian Krzanich អគ្គនាយកក្រុមហ៊ុន Intel និយាយនៅក្នុងសន្និសីទមួយកាលពីថ្ងៃចន្ទនេះថាឥទ្ធិពលលើការបំពេញការងារគឺអាស្រ័យលើកិច្ចខិតខំប្រឹងប្រែងរបស់ប្រព័ន្ធដំណើរការស្នើឱ្យធ្វើ។  យោងតាមលោក Jake Williams ដែលជាស្ថាបនិកនៃក្រុមហ៊ុន Rendition InfoSec បានឱ្យដឹងថា អាជីវកម្មនឹងទទួលរងផលវិបាកជាច្រើនដោយសារតែកំហុសឆ្គងទាំងនេះ។ លោក Jake Williams និយាយថា យើងនឹងធ្វើការដោះស្រាយបញ្ហាងាយរងគ្រោះទាំងនេះសម្រាប់ពេលឆាប់ៗខាងមុខនេះ។ ផ្នែកមួយនៃបញ្ហានេះគឺស្ថិតនៅក្នុងបញ្ហាបច្ចេកទេសដែលបង្កឡើងដោយអង្គការធំៗដែលប្រើប្រាស់ម៉ាស៊ីនចាស់ និងគ្រឿងម៉ាស៊ីនដែលត្រូវការជួសជុល ប៉ុន្តែជារឿយៗពួកគេមិនធ្វើបច្ចុប្បន្នភាពទាន់ពេលវេលាឡើយ។ គួរបញ្ជាក់ផងដែរថា កំហុសឆ្គងទៅលើប្រព័ន្ធប្រតិបត្ដិការនៅតែមានអ្នកស្រាវជ្រាវចំណាយពេលវេលាក្នុងការស្វែងរកបញ្ហារបស់កុំព្យូទ័រដើម្បីជៀសវាងភាពងាយរងគ្រោះនៅលើ Windows ឬ MacOS ៕