ព័ត៌មាន

ហេងៗពីក្រុមហ៊ុនសាមសុងក្នុងឪកាសបុណ្យចូលឆ្នាំចិនខាងមុខនេះ

ហេងៗទាំងអស់គ្នា ក្នុងឱកាសចូលឆ្នាំចិនពីក្រុមហ៊ុនសាមសុងជាមួយ ការផ្តល់ជូនពិសេសជាច្រើនសន្ធឹកសន្ធាប់សម្រាប់ការជាវទូរស័ព្ទដៃសាមសុងនៅតាមដេប៉ូចែកចាយផលិតផលសាមសុង។

ការផ្តល់ជូនពិសេសនេះមានដូចជា៖

–       ទិញ Galaxy A8 និង A8+ នឹងទទួលបានដបទឹករក្សាសីតុហ្ហភាព១យ៉ាងកាលីប

–        ទិញ Galaxy J7 Pro នឹងទទួលបានឧបករណ៍បំពងសម្លេង(Wireless Speaker) Hoco BS10មួយដ៍ពេញចិត្ត ឬ ។

–       ទិញ J5 Pro, J3 Pro និង J7 Core នឹងទទួលបានកាតាបស្ពាយពីក្រោយ ដ៏ស្រស់ស្អាត១ភ្លាមៗ។

–       ទិញ J2 Prime នឹងទទួលបានអាវយឺតដ៏ស្អាតមួយ។

image

គួររំលឹកផងដែរថា Galaxy A8 និង A8+ គឺជាទូរស័ព្ទដំបូងបំផុតក្នុងត្រកូលទូរស័ព្ទ Galaxy A ដែលបំពាក់ជាមួយអេក្រង់ Infinity Display ដែលមានសមាមាត្រ 18.5:9 ជាមួយអេក្រង់ Super AMOLED ទំហំ 2220 x 1080 ដែលមានកម្រិតភាពច្បាស់ត្រជាក់ភ្នែកល្អ ផ្តល់នូវបទពិសោធន៍ដ៏អស្ចារ្យក្នុងការទស្សនាខ្សែភាពយន្ត វីដេអូហ្គេម ឬរូបភាពផ្សេងៗ។

 Galaxy J7 Pro ក៏ជាស្មាតហ្វូនដំបូងបំផុតក្នុង Galaxy J Series ដែលបំពាក់នូវកាមេរ៉ាខាងមុខ និងខាងក្រោយទំហំ 13 មេហ្គាភិចសែល ជាមួយលែន f1.7 ដែលអាចចាប់រូបបានយ៉ាងច្បាស់ និងភ្លឺស្រស់ស្អាត ទោះបីនៅក្នុងកន្លែងដែលមិនសូវមានពន្លឺក៏ដោយ។

ការផ្តល់ជូនពិសេសនេះធ្វើទ្បើងចាប់ពីថ្ងៃទី 5 ខែកុម្ភៈ ឆ្នាំ2018 រហូតដល់ថ្ងៃទី 28 ខែកុម្ភៈ តែប៉ុណ្ណោះ។ សូមរួសរាន់ទ្បើង កុំឲ្យឱកាសដ៏អស្ចារ្យនេះកន្លងផុតទៅឲ្យសោះ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់មជ្ឈមណ្ឌលបម្រើសេវាកម្មអតិថិជនតាមរយៈទូរស័ព្ទលេខ 1800 203 232