ព័ត៌មាន

ក្រុមហ៊ុន Wi-Fi Alliance ចាប់ផ្តើមដំណើរការនូវ WPA3 protocol ជាមួយនឹងមុខងារនៃប្រព័ន្ធសុវត្ថិភាពថ្មីជាច្រើន

នៅទីបំផុត ក្រុមហ៊ុន Wi-Fi Alliance ប្រកាសបង្ហាញនូវជំនាន់បន្ទាប់នៃ wireless security protocol ដែលមានឈ្មោះថា Wi-Fi Protected Access (WPA3) ។ សម្រាប់ Wi-Fi Protected Access (WPA3) នឹងជំនួសនូវ WPA1 ដែលជា network security protocol ត្រូវប្រើប្រាស់ច្រើនជាង 15 ឆ្នាំហើយ ហើយវាត្រូវប្រើប្រាស់នៅលើឧបករណ៍ Wireless រាប់ពាន់លានជារៀងរាល់ថ្ងៃក្នុងនោះមានស្មាតហ្វូន កុំព្យូទ័រយួរដៃ និងឧបករណ៍ Internet of things ។ ទោះជាយ៉ាងណាក៏ដោយ WPA2 ត្រូវគេដឹងថាមិនមានសុវត្ថិភាពនោះទេដោយសារតែវាអនុញ្ញាតឱ្យអ្នកណាម្នាក់ដែលនៅលើបណ្តាញ Wi-Fi Network ដូចគ្នាធ្វើការតភ្ជាប់ទៅកាន់ឧបករណ៍ជាច្រើនទៀត។ អ្វីដែលសំខាន់នោះ WPA2 ថ្មីៗនេះត្រូវរកឃើញថាមានកំហុសឆ្គងដោយការវាយប្រហារនៃ KRACK (Key Reinstallation Attack) ដែលអនុញ្ញាតឱ្យអ្នកវាយប្រហារធ្វើការ Decrypt ទៅលើ Wi-Fi រវាងកុំព្យូទ័រ និង Access Points ។

image

សម្រាប់ស្តង់ដារថ្មីនៃប្រព័ន្ធសុវត្ថិភាព Wi-Fi នេះអាចដំណើរការនៅលើឧបករណ៍ Wirelessជាច្រើនជាមួយនឹងការពង្រឹងទៅលើសុវត្ថិភាព និង Privacy ។

  • WPA3 protocol ពង្រឹងទៅលើ User Privacy នៅក្នុងការបើកចូលទៅក្នុង Networks តាមរយៈ Data Encryption ។

  • WPA3 protocol នឹងការពារទៅលើការវាយប្រហារពីក្រុមហេគឃ័រក្នុងការចូលទៅលើ Login ដោយប្រើប្រាស់នូវលេខសម្ងាត់ដែលធ្លាប់ប្រើប្រាស់ហើយនោះ។

  • WPA3 protocol ផ្តល់នូវសុវត្ថិភាពសម្រាប់ឧបករណ៍ជាច្រើនដែលធ្វើការភ្ជាប់ទៅកាន់ Security Settings ដូចជាឧបករណ៍ IoT ។

  • វានឹងមានការការពារជាមួយនឹង Wi-Fi Users’ Networks ជាមួយនឹង 192-bit Security Suite សម្រាប់ប្រើប្រាស់ជាប្រព័ន្ធសុវត្ថិភាពកម្រិតខ្ពស់នៅក្នុងរដ្ឋាភិបាល ក្រសួងការពារជាតិ និងអង្គការជាច្រើនថែមទៀត។

ចាប់តាំងពី Hardware ត្រូវទទួលវិញ្ញាបនបត្រពី Wi-Fi Alliance ក្នុងការដំណើរការនូវ WPA3 security protocol នោះ វាអាចចំណាយរយៈពេលជាច្រើនខែសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនក្នុងការទ្រទ្រង់នូវស្តង់ដារនៃ Wireless ថ្មីនេះ ប៉ុន្តែសម្រាប់ព័ត៌មានជាច្រើនទៀតរបស់ WPA3 នៅមិនទាន់ដឹងនៅឡើយទេ៕